លោក ប៉ែន ចំរុង បង្ហើបពីគម្រោងរកស៊ីធំក្រោយភរិយាសម្រាលកូនទី ២ 

ភរិយាពិធីករ ប៉ែន ចំរុង បានសម្រាលកូនទី២ នៅក្នុងថ្ងៃទី ០៩ ខែ សីហា ឆ្នាំ ២០២៤ នេះប្រកបដោយសុវត្ថិភាពទាំងម្តាយនិងកូន ។ អ្វីដេលលោក ប៉ែន ចំរុង រំភើបចិត្តនោះគឺឃើញ ភរិយា និង កូនជាទីស្រឡាញ់របស់ខ្លួនមានសុវត្ថិភាព និងមានសុខភាពល្អ ហើយលោកក៏ត្រៀមនឹងគម្រោងរកស៊ីធំមួយ ដើម្បីអបអរសមាជិកថ្មី ។

សិល្បករសិល្បការិនី និងអ្នកគាំទ្រជាច្រើនបានផ្ញើសារជូនពរភរិយាលោក ប៉ែន ចំរុង និង កូនឱ្យមានសុខភាពល្អទាំងម្តាយនិងកូន ។ 

លោក ប៉ែន ចំរុង គឺជាពិធីករដែលទទួលបានការចាប់អារម្មណ៍ច្រើនពីមហាជន បើទោះបីជាកន្លងមកលោកធ្លាប់មានរឿងអាស្រូវកើតឡើងមុនអំឡុងពេលលោករៀបការក៏ពិតមែន តែទស្សនិកជននៅតែស្រឡាញ់គាំទ្រលោកដូចមុនដដែល ។ តាំងពីចាប់ផ្តើមរៀបការមានគ្រួសារមកធ្វើឱ្យលោក ប៉ែន ចំរុង កាន់តែចាស់ទុំ និងស្រឡាញ់ប្រពន្ធកូនច្រើនឡើង មិនថាលោករវល់យ៉ាងណា លោកមិនហ៊ានទៅណាឆ្ងាយពីក្រុមគ្រួសារឡើយ  ។ 

ស្របពេលដែលភរិយារបស់លោក ប៉ែន ចំរុង ទើបតែសម្រាលកូនទី ២ នេះ លោកបានបង្ហើបប្រាប់ប្រាប់គម្រោងការងាររកស៊ីថ្មីរបស់ខ្លួនថា លោកត្រឹមបើកមុខរបររកស៊ីថ្មីមួយបន្ថែមពីអាជីពសិល្បៈ ដើម្បីអបអរសាទរកូនទី ២ និងជាកាដូសម្រាប់ខ្លួនឯងនិងភរិយាផង ។ ថ្វីដ្បិតតែការងាររកស៊ីនេះមិនធំដុំ ប៉ុន្តែសម្រាប់គ្រួសារតូចរបស់លោក គឺវាពិតជាអស្ចារ្យណាស់ ។ 

លោក ប៉ែន​ ចំរុង រំពឹងថាអាជីវកម្មថ្មីនេះនឹងទទួលបានជោគជ័យនិងមានការគាំទ្រច្រើនពីទស្សនិកជន បើតាមគម្រោងការងាររកស៊ីនេះនឹងបើកដំណើរការនៅក្នុងពេលឆាប់ៗខាងមុខនេះហើយ បន្ទាប់ពីភរិយាលោកសម្រាលកូនរួច ។ 

លោក ប៉ែន ចំរុង បានឱ្យដឹងផងដែរថា បើជីវិតគ្រួសារធូធារ លោកនិងភរិយា មានបំណងចង់បានកូនជាច្រើននាក់ដើម្បីបង្កើនសមាជិកនៅក្នុងគ្រួសារឱ្យកាន់តែច្រើន ពីព្រោះលោកនិងភរិយាចង់បានកូនច្រើន ប្រសិនបើជីវភាពធូធារ ៕