លោក ប៊ឺរី បញ្ជាក់ច្បាស់ពីទំនាក់ទំនងស្នេហា និង គម្រោងរៀបការ ជាមួយអ្នកជំនួញអនឡាញល្បីឈ្មោះ ម៉ាដាមដា យ៉ាងពិតប្រាកដ !  

តារាសម្តែងរូបសង្ហា ប៊ឺរី កម្រនឹងបង្ហាញពីជីវិតឯកជនរបស់ខ្លួនណាស់ ដោយឡែកចុងក្រោយនេះ ក្រោយពីបង្ហាញភាពស្និទ្ធស្នាលជាមួយ ម៉ាដាមដា ដែលជាអ្នកលក់អនឡាញល្បីឈ្មោះមក ស្រាប់តែលោកបានចេញមុខប្រកាសក្តែងៗថា ទំនាក់ទំនងរបស់ខ្លួនជាមួយ ម៉ាដាមដា គឺជាទំនាក់ទំនងស្នេហានិងគម្រោងរៀបការនិងគ្នាយ៉ាងពិតប្រាកដ ។

បន្ទាប់ពីតារាសម្តែងលោក ប៊ឺរី បញ្ជាក់ច្បាស់បែបនេះ បានធ្វើឱ្យកក្រើកអស់ពិភពសិល្បៈដូចមហាជនបានដឹងស្រាប់ហើយថា បុរសសង្ហា ប៊ឺរី តែងតែព្យាយាមលាក់បាំងពីជីវិតឯកជនរបស់ខ្លួន ហើយលោក៏កម្រនឹងនិយាយនៅលើបណ្តាញសង្គមដែរ ។

លោក ប៊ឺរី ចេញមុខប្រកាសក្តែងៗពីចំណងស្នេហារបស់ខ្លួនជាមួយ ម៉ាដាមដា យ៉ាងពិតប្រាកដបែបនេះ បន្ទាប់ពីមានពាក្យចចាមអារ៉ាមថា អ្នកទាំងពីរទាក់ទងគ្នាបែបលេងសើច និង ដើម្បីប្រជាប្រិយភាពប៉ុណ្ណោះ ។ 

ទោះជាយ៉ាងណាក្តីលោក ប៊ឺរី បានបញ្ជាក់បន្ថែមថា ស្នេហាលោកនិងម៉ាដាមដា ជាស្នេហាពិតប្រាកដ និងមានគម្រោងអនាគត ឬ រៀបការនិងគ្នាទៀតផង មិនមែនជាស្នេហាលេងសើចឡើយ ។ ចំណែកពិធីមង្គលការគឺពុំទាន់កំណត់ថាពេលណាមួយច្បាស់លាស់ទេ គ្រាន់តែដឹងថា អាចនឹងមានកម្មវិធីនោះកើតឡើងក្នុងពេលឆាប់ៗខាងមុខ ។ 

ក្រោយពីលោក ប៊ឺរី ចេញមុខប្រកាសបែបនេះ បានធ្វើឱ្យមហាជនជាច្រើនអស់ចម្ងល់ ព្រមទាំងបានផ្ញើសារជូនពរអ្នកទាំងពីរផងដែរ ។ 

គួរបញ្ជាក់ផងដែរថា ម៉ាដាមដា គឺជាស្រ្តីខ្លាំងម្នាក់ក្នុងមុខជំនួញអនឡាញ បន្ទាប់ពីនាងបានបែកផ្លូវគ្នាជាមួយសង្សារភេទដូចគ្នាមក នាងក៏ចាប់ផ្តើមស្និទ្ធស្នាលជាមួយលោក ប៊ឺរី ហើយបង្កើតទំនាក់ទំនងល្អនិងគ្នាតែម្តង ។ ចំណែកលោក ប៊ឺរី វិញ ក៏ធ្លាប់លេចលឺព័ត៌មានថា លោកមានគូស្នេហ៍ និងមានកូនរួចផងដែរ ប៉ុន្តែចំណងស្នេហ៍នោះបានបញ្ចប់ទៅហើយ ទើបលោកសម្រេចចិត្តរើសយកដៃគូថ្មី ដើម្បីដើរលើវិថីនេះរួមគ្នា ៕