អាមេរិកប្រកាសផ្អាកការផ្លាស់ប្ដូរទិន្នន័យនុយក្លេអ៊ែរជាមួយរុស្ស៊ី

សហរដ្ឋអាមេរិកបានប្រាប់ទៅកាន់រុស្ស៊ីថា ពួកគេនឹងបញ្ឈប់ការផ្លាស់ប្ដូរទិន្នន័យទាក់ទងនឹង​អាវុធនុយក្លេអ៊ែរជាមួយនឹងរុស្ស៊ី ដែលពួកគេហៅវាថា ជា​ការ​ឆ្លើយ​តប​ចំពោះ​ការ​ផ្អាក​ការ​ចូល​រួម​របស់​រុស្ស៊ី​ក្នុង​សន្ធិសញ្ញា​អាវុធ​នុយក្លេអ៊ែរ New START។

បើទោះជាប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន មិនបានប្រកាសដកខ្លួនចេញពីសន្ធិសញ្ញាមួយនេះ​ជាផ្លូវការ ប៉ុន្តែការផ្អាកចូលរួមរបស់គាត់កាលពីថ្ងៃទី ២១ ​កុម្ភៈ បានធ្វើឲ្យសន្ធិសញ្ញាមួយនេះ​មាន​ការ​រាំងស្ទះ។ នេះបើតាមការចុះផ្សាយពី CNA។

គួររំលឹកដែរថា សហរដ្ឋអាមេរិក និងរុស្ស៊ីគ្រប់គ្រងលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរស្ទើរតែ ៩០% នៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរ​ទូទាំងពិភពលោក ដែលវាមានសមត្ថភាព​អាច​កំទេចភពផែនដី​ជាច្រើនលើកច្រើនសារ។

សូមជម្រាបបន្ថែមថា កិច្ចព្រមព្រៀង New START បានចុះហត្ថលេខាកាលពីឆ្នាំ ២០១០ និងមាន​សុពលភាពដល់ឆ្នាំ ២០២៦ ដើម្បីកំណត់ចំនួនក្បាលគ្រាប់នុយក្លេអ៊ែរយុទ្ធសាស្ត្រ ដែលប្រទេសនានាអាចដាក់ពង្រាយ។

នៅក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនោះ ទីក្រុងមូស្គូ និងវ៉ាស៊ីនតោន អាចដាក់ពង្រាយក្បាលគ្រាប់នុយក្លេអ៊ែរយុទ្ធសាស្ត្រមិនលើសពី ១ ៥៥០គ្រាប់ ដោយប្រើប្រាស់យន្តហោះទម្លាក់គ្រាប់បែកលើគោក និងនាវាមុជទឹក ៧០០គ្រឿង ដើម្បីដឹកជញ្ជូនគ្រាប់ទាំងនោះ៕