អ្នកនាង យ៉ាន់ លីនដា ដែលជាភរិយាលោក យ៉ែម សំអូន បានមកដល់ប្រទេស កម្ពុជា វិញហើយ បន្ទាប់ពីផ្សះផ្សាចំណងស្នេហ៍ ១០ ឆ្នាំដែលបានកន្លងផុតទៅ ជាពិសេសនាងមកលើកនេះដើម្បីរស់នៅជុំគ្រួសារ និងគ្រប់គ្រងទ្រព្យសម្បត្តិព្រមទាំងការងាររកស៊ីរបស់លោក យ៉ែម សំអូន ។
ក្នុងរូបភាពជុំគ្រួសារនេះ លោក យ៉ែម សំអូន បានទៅទទួលភរិយា និង កូនស្រីជាទីស្រឡាញ់ដល់ព្រលានយន្តហោះអន្តរជាតិ ភ្នំពេញ ដោយផ្ទាល់ មើលទៅទឹកមុខលោកពោរពេញដោយសុភមង្គលមង្គល និងក្តីសុខ ដែលបានភរិយា និង កូនស្រីជាទីស្រឡាញើមករស់នៅក្បែរខ្លួនដូចមុន ។
ថ្វីដ្បិតតែលោក យ៉ែម សំអូន មិនបានបញ្ជាក់ច្បាស់ពីរឿងអ្នកនាង យ៉ាន់ លីដា មករស់នៅស្រុក ខ្មែរ វិញ ប៉ុន្តែតាមប្រភពព័ត៌មានស្និទ្ធជាមួយលោក យ៉ែម សំអូន បានបង្ហើបប្រាប់ថា ការវិលត្រឡប់មករស់នៅស្រុក ខ្មែរ វិញរបស់អ្នកនាង យ៉ាន់ លីនដា គឺរយៈពេលយូរ អាចនឹងរស់នៅទីនេះតែម្តង ដើម្បីមើលការងាខុសត្រូវរបស់លោក យ៉ែម សំអូន ទាំងអស់ ព្រមទាំងគ្រប់គ្រងគ្រួសារ និងទ្រព្យសម្បត្តិដែលលោកមាន ។
លោក យ៉ែម សំអូន និងអ្នកនាង យ៉ាន់ លីនដា បានបែកផ្លូវគ្នាអស់ពេល ១០ ឆ្នាំមកហើយ បន្ទាប់ពីមានរឿងអាក្រក់បានកើតឡើងចំពោះអ្នកទាំងពីរ ។ ដើម្បីផ្សះផ្សារចំណងអាពាហ៍ពិពាហ៍ដែលខកខានអស់ពេល ១០ ឆ្នាំនេះ លោក យ៉ែម សំអូន បានបញ្ចេញគ្រប់សកម្មភាព និងផ្តល់ភាពកក់ក្តៅបំផុតដល់គ្រួសាររបស់ខ្លួនឡើងវិញ ដែលទង្វើរនេះទទួលបានការគាំទ្រ និងការស្រឡាញ់យ៉ាងច្រើនពីសំណាក់មិត្តភក្តិក៏ដូចជាអ្នកគាំទ្រ ។ មិនតែប៉ុណ្ណោះពួកគេថែមទាំងបានជូនពរអ្នកទាំងពីរមាន សុភមង្គលក្នុងគ្រួសារ ៕