ដោយក្តីមេត្តាករុណាប្រកបធម៌សប្បុរសដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី, បានចាត់ក្រុមគ្រូពេទ្យឯកទេសរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នាំបុរសម្នាក់ ឈ្មោះយាវ ណារិន អាយុ ៤៩ ឆ្នាំ រស់នៅឃុំកំពង់ឆ្នាំង ស្រុកកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យបាក់ឆ្អឹងស្មងជើងទាំងសងខាង ហើយជើងឆ្វេងដែលបាក់នោះមានរបួសរហែកចេញឆ្អឹងមកក្រៅ យកមកវះកាត់ ព្យាបាល លាងសំអាត និងដេរបិទមុខរបួស នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុម: ។
ក្រោយពីបានជួបពិនិត្យតាមដានជាមួយគ្រូពេទ្យជំនាញរួចមក លោក យាវ ណារិន បានបង្ហាញអារម្មណ៍សប្បាយរីករាយជាខ្លាំង ព្រមទាំងគោរពអរគុណសម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ជាអនេក ។
គួរបញ្ជាក់ថា រាល់ការចំណាយទាំងអស់ ទាំងក្នុងការព្យាបាល ហូបចុក ស្នាក់នៅ ការធ្វើដំណើរ និងថវិកាមួយចំនួន ត្រូវបានទំនុកបម្រុងដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ៕ អត្ថបទ៖ ពុទ្ធិកា