ក្រោយប្រតិបត្តិការរុករកអស់រយៈពេល១៧ថ្ងៃ ឧទ្ធម្ភាគចក្រយោធាមួយគ្រឿងប្រភេទ Z-9 រួមនឹងអាកាសយានិក២នាក់ ដែលបានបាត់ការទាក់ទងជាមួយទីបញ្ជាការទ័ពអាកាស ពេលកំពុងហាត់ហ្វឹកហ្វឺនហោះហើរផ្លូវឆ្ងាយ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ នោះ បានរកឃើញហើយនៅចំណុចភ្នំយ៉ាវយ៉ៃ ស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ នៅរសៀល ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ ។
បើតាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងថា ក្រុមប្រតិបត្តិការរុករក និងសង្គ្រោះ បានប្រទះឃើញសាកសពអាកាសយានិកម្នាក់ឈ្មោះ ខេង ឆៃយុទ្ធ ខណៈម្នាក់ទៀតកំពុងបន្តស្វែងរក។
គួរបញ្ជាក់ថា ឧទ្ធម្ភាគចក្រយោធាមួយគ្រឿងប្រភេទ Z-9 រួមនឹងអាកាសយានិកចំនួន២រូប បានបាត់ការទាក់ទងជាមួយទីបញ្ជាការទ័ពអាកាស ពេលកំពុងហាត់ហ្វឹកហ្វឺនហោះហើរផ្លូវឆ្ងាយ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ។
ភា្លមៗក្រុមជួយសង្គ្រោះ ដែលមានការចូលរួមពីបណ្តាកងឯកភាពពាក់ព័ន្ធ មានមធ្យោបាយដូចជា ឧត្ថម្ភាគចក្រ ដ្រូន កងទ័ពថ្មើរជើង មកពីខាងកងទ័ពជើងអាកាស កងទ័ពជើងគោក កងទ័ពជើងពិសេសជាដើម បានបើកប្រតិបត្តិការរុករកយ៉ាងយកចិត្តទុកដាក់ នៅចំនុចបាត់ការទាក់ទងក្នុងតំបន់ភ្នំជួរក្រវាញ រវាងព្រំប្រទល់ខេត្តពោធិ៍សាត់ និងខេត្តកោះកុង ប៉ុន្តែដោយសារអាកាសធាតុអំណោយផល មានភ្លៀងធ្លាក់ខ្លាំងបានក្លាយជាឧបសគ្គដល់ប្រតិបត្តិការរុករក ៕
អត្ថបទ៖ ពុទ្ធិកា