សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាស្ថាបនិកនយោបាយឈ្នះ ឈ្នះ បានសម្រេចប្រគល់រថយន្ត Chevrolet មួយគ្រឿងជូនវិមានឈ្នះ ឈ្នះ ដើម្បីដាក់តាំងបង្ហាញជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ កាលពីរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤។
រថយន្តមួយគ្រឿងនេះ ជារថយន្តដែលសម្តេចតេជោ ហ៊ុន សែន បានប្រើប្រាស់ កាលពីឆ្នាំ១៩៩៧ ក្នុងអំឡុងពេលអនុវត្តនូវនយោបាយឈ្នះឈ្នះ ដើម្បីស្វែងរកសុខសន្តិភាព បញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុង ដោយឈរលើការឯកភាពជាតិជាធំ ដើម្បីឱ្យប្រជាជនកម្ពុជាទាំងអស់បានមករួមរស់ជួបជុំគ្រួសារ និងសង្គមជាតិឡើងវិញ។
អត្ថបទ៖ ពុទ្ធិកា