នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ ប្រទេសកម្ពុជានឹងអបអរសាទរក្នុងឱកាសនៃពិធីបើកសម្ពោធការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលជាព្រែកជីកប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា។
គិតត្រឹមថ្ងៃសៅរ៍នេះ នៅសល់ ០៩ ថ្ងៃទៀត ដល់ថ្ងៃបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ។
សម្តេចតេជោ ហ៊ុន សែន បានលេីកឡេីងលេីបណ្តាញសង្គមផ្លូវការថា “ការសម្រេចបាននូវសមិទ្ធផលជាប្រវត្តិសាស្ត្រនេះ គឺដោយសារតែកម្លាំងមហាជនមានការគាំទ្រយ៉ាងផុសផុល លេីគម្រោងព្រែកជីកជាប្រវត្តិសាស្ត្រមួយនេះ ដើម្បីបម្រើដល់សង្គម សេដ្ឋកិច្ច កម្ពុជាតទៅមុខទៀត”។
គម្រោងព្រែកជីកហ្វូណន-តេជោ ជាគម្រោងផ្លូវទឹកតភ្ជាប់ផ្លូវទឹកពីទន្លេទៅកាន់សមុទ្ររបស់កម្ពុជា មានប្រវែង ១៨០គីឡូម៉ែត្រ ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ។ គម្រោងព្រែកជីកនេះ គ្រោងចំណាយថវិកាសាងសង់ប្រមាណ១៧០០លានដុល្លារ ។
គម្រោងព្រែកជីកហ្វូណនតេជោ ជាគំនិតផ្តួចផ្តើមប្រកបដោយ ចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងបន្តអនុវត្តគម្រោងដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា។ ការសាងសង់ព្រែកជីកហ្វូណនតេជោ មិនត្រឹមតែផ្តល់ផលប្រយោជន៍ធំធេងសម្រាប់សេដ្ឋកិច្ចសង្គម ការពង្រឹងឯករាជ្យភាព អធិបតេយ្យភាពរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែព្រែកជីហ្វូណនតេជោថែមទាំងអាចក្លាយជាមរតកមនុស្សជាតិយ៉ាងអស្ចារ្យផងដែរសម្រាប់អនាគត៕
អត្ថបទ៖ អក្ខរា