ព្រែកជីក គឺជាមធ្យោបាយផ្លូវទឹកមួយដ៏សំខាន់ ដែលត្រូវបានគេបង្កើតឡើងសម្រាប់ការដឹកជញ្ជូន តភ្ជាប់ផ្លូវសមុទ្រសំខាន់ៗ ដើម្បីកាត់បន្ថយពេលវេលាធ្វើដំណើរ។ មិនតែប៉ុណ្ណោះការបង្កើតព្រែកជីក ផ្តល់ប្រយោជន៍ទាំងវិស័យសេដ្ឋកិច្ចទេសចរណ៍កសិកម្មនិងប្រព័ន្ធធារាសាស្ត្រជាដើម។
សម្រាប់ការសាងសង់ព្រែកជីកហ្វូណនតេជោដែលមិនត្រឹមតែផ្តល់ផលប្រយោជន៍ធំធេងសម្រាប់សេដ្ឋកិច្ចសង្គម ការពង្រឹងឯករាជ្យភាព អធិបតេយ្យភាពរបស់ព្រះរាជណាចក្រនេះប៉ុណ្ណោះទេ ប៉ុន្តែព្រែកជីហ្វូណនតេជោថែមទាំងអាចក្លាយជាមរតកមនុស្សជាតិយ៉ាងអស្ចារ្យផងដែរសម្រាប់អនាគត។
គម្រោងព្រែកជីកហ្វូណននេះ មានប្រវែង ១៨០ គីឡូម៉ែត្រ ចាប់ផ្ដើមពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ស្រុកកោះធំ និងបន្ដរហូតដល់សមុទ្រខេត្ដកែប ដោយឆ្លងកាត់ខេត្ដចំនួន ៤ រួមមាន៖ ខេត្ដកណ្ដាល ខេត្ដតាកែវ ខេត្ដកំពត និងខេត្ដកែប។ ហើយគម្រោងនេះនឹងត្រូវបើកការដ្ឋានជាផ្លូវការនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ដោយចំណាយថវិកាសាងសង់ប្រមាណ ១.៧ ពាន់លានដុល្លារ។
ទន្ទឹមនឹងគម្រោងព្រែកជីកហ្វូណនរបស់កម្ពុជា ដែលនឹងលេចវត្តមាននៅលើផែនទីពិភពលោកនាពេលខាងមុខនេះ យើងសូមនាំលោកអ្នកមកស្វែងយល់ពីព្រែកជីកល្បីៗចំនួន១៥កន្លែងនៃ១៥ប្រទេសដែលបាននិងកំពុងទទួលផលប្រយោជន៍មហាសាលសម្រាប់ជាតិនិងប្រជាជនទាំង១៥ប្រទេសនោះ។ ខាងក្រោយនេះជាឈ្មោះព្រែកជីកទាំង ១៥ ដែលមានបង្ហាញពីប្រវែង ទំហំមុខកាត់ និងជម្រៅ៖