ឯកឧត្តម នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំលើការដាក់ចុះនូវវិធានការក្នុងការពង្រឹង និងរៀបចំសណ្តាប់ធ្នាប់វិស័យព័ត៌មាន និងចែករំលែកបទពិសោធន៍ក្នុងការគ្រប់គ្រងវិស័យព័ត៌មាន

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំលើការដាក់ចុះនូវវិធានការក្នុងការពង្រឹង​ និងរៀបចំសណ្តាប់ធ្នាប់វិស័យព័ត៌មាន និងចែករំលែកនូវបទពិសោធន៍ក្នុងការគ្រប់គ្រងវិស័យព័ត៌មាន រវាងថ្នាក់ដឹកនាំក្រសួង មន្ទីររាជធានី-ខេត្ត នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤​ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ ៕