សម្តេចតេជោ ហ៊ុន សែន សរសើរយុវតីម្នាក់ដែលច្រៀងបទស្ពានសាងស្នេហ៍ បានពិរោះហើយផ្ទុះការចាប់អារម្មណ៍ក្នុងបណ្តាញសង្គម

ភ្ជាប់ជាមួយវីដេអូ២នាទី នៅយប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានសរសើរយុវតីមា្នក់ដែលបានបកស្រាយចម្រៀងបទ ស្ពានសាងស្នេហ៍បានពិរោះហើយផ្ទុះការចាប់អារម្មណ៍ក្នុងបណ្តាញសង្គម។

សម្តេចតេជោ ហ៊ុន សែន បានសរសេររៀបរាប់ថា ៖ ចៅស្រីតាមិនទាន់ដឹងថាចៅឈ្មោះអ្វី?នៅភូមិឃុំស្រុកខេត្តណា?រៀននៅសាលាណា?តែចៅច្រៀងបទដែលតានិពន្ធទាក់ទងនឹងជិវិតតាយាយបានពិរោះណាស់។ តាយាយសូមអរគុណចំពោះចៅ។

ជាមួយគ្នានេះ នៅក្នុងComment ក្រោមផុសរបស់សម្តេចតេជោ ហ៊ុន សែន លោកជំទាវ ដាំ ដារិនី រដ្ឋលេខាធិការក្រសួងការពារជាតិ បានបញ្ជាក់ថា ការឡើងបកស្រាយចម្រៀងរបស់យុវតីនេះ គឺជាកម្មវិធីការប្រឡងជ្រើសរើសយុវជនឆ្នើម ផ្នែកចម្រៀង និងសម្រស់នៅវិទ្យាល័យព្រៃព្នៅ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤។