មកដល់ កម្ពុជា ភ្លាម កញ្ញា លី មួយលាង Miss Teen International 2024 ប្រកាសថតភាពយន្តខ្នាតធំភ្លែតជាមួយតារាល្បីៗ !

កញ្ញា លី មួយលាង Miss Teen International 2024 បានមកដល់ប្រទេស កម្ពុជា វិញហើយបន្ទាប់ពីទទួលបានមកុដ Miss Teen International 2024 ពីប្រទេស ឥណ្ឌា ជាក់ស្តែងគ្រាន់តែមកដល់ភ្លាមនាងបានបង្ហើបប្រាប់ថា ត្រៀមនឹងថតភាពយន្តជាលើកដំបូងរួមជាមួយតារាល្បីៗ និង ល្អហួសជាដើម…។

កញ្ញា លី មួយលាង គឺជាគ្រាប់ពេជ្រដ៏មានតម្លៃរបស់ កម្ពុជា ពីព្រោះនាងមិនត្រឹមតែបាននាំ កម្ពុជា ទៅឆាកអន្តរជាតិប៉ុណ្ណោះទេ នាងថែមទាំងបាននាំជោគជ័យយ៉ាងធំធេងត្រឡប់មកវិញជាមួយមកុដ Miss Teen International 2024 ដែលមានយុវត្តីជាច្រើនប្រាថ្នាចង់បាន ។

ជួបជាមួយ លី មួយលាង នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញកាលពីព្រឹកមិញនេះ នាងបានប្រាប់ថា នាងពិតជាមានមោទនភាពណាស់ដែលទទួលបានជោគជ័យក្នុងការប្រកួតដ៏ធំនៅលើឆាកអន្តរជាតិមួយនេះ បើទោះបីជាសំណួរដែលនាងចាប់បាន ជាសំណួរដែលពិបាកជាងគេក្តី ប៉ុន្តែនាងបានប្រឹងប្រែងឆ្លើយអស់ពីសមត្ថភាព រហូតធ្វើឱ្យកណកម្មការពេញចិត្ត និងបានប្រគល់មកុដ Miss Teen International 2024 ដល់រូបនាង ។ 

ទន្ទឺមនិងការទទួលជោគជ័យនេះ កញ្ញា លី មួយលាង ក៏បានប្រកាសថា នឹងថតភាពយន្តជាលើកដំបូងរួមជាមួយ ល្អហួស និងតារាបរទេសផងដែរ ប៉ុន្តែភាពយន្តនោះជាភាពយន្តបែបណា គឺនៅពុំទាន់ដឹងច្បាស់នៅឡើយទេ ដោយសារតែទុក Surprise អ្នកគាំទ្រ ។ 

កញ្ញា លី មួយលាង រំពឹងថា ស្នាដៃដំបូងរបស់ខ្លួននឹងផ្ទុះការចាប់អារម្មណ៍ បើទោះបីជានាងមិនធ្លាប់ឆ្លងកាត់ការសម្តែងពីមុនមកក្តី នាងនឹងប្រឹងអស់ពីសមត្ថភាព ដើម្បីទាក់ចិត្តអ្នកគាំទ្រ ៕