សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចឲ្យកូនប្រុសព្រឹទ្ធាចារ្យចាប៉ីដងវែង គង់ ណៃ ចូលបម្រើក្នុងក្របខ័ណ្ឌរដ្ឋ ដើម្បីបានដើរតាមគន្លងរបស់ឪពុក។
ការសម្រេចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នេះ បានធ្វើឡើងបន្ទាប់ពីបានឃើញសាររបស់លោក គង់ បុរាណ ដែលត្រូវជាកូនប្រុសបង្កើតរបស់ កូនប្រុសព្រឹទ្ធាចារ្យចាប៉ីដងវែង គង់ ណៃ ដែលបានស្នើសុំចូលបម្រើក្នុងក្របខ័ណ្ឌរដ្ឋ ដើម្បីបានដើរតាមគន្លងរបស់លោកឪពុក ខណៈលោក គង់ បុរាណ ក៏មានជំនាញចាប៉ី ដែលអាចបន្តវេនពីលោកឪពុកផងដែរ។
សម្តេចធិបតី នាយរដ្ឋមន្ត្រី ក៏បានប្រគល់ភារកិច្ចជូនឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងលោកជំទាវ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីរៀបចំកិច្ចការងារនេះ។