ក្នុងពិធីប្រកាសចូលកាន់មុខតំណែងជាអភិបាលខេត្តកណ្តាល ជំនួសលោក គង់ សោភ័ណ្ឌ ដែលត្រូវទៅចូលកាន់មុខតំណែងថ្មីជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១ កក្កដានេះ លោក គួច ចំរើន បានធ្វើការប្តេជ្ញាថា នឹងខិតខំការពារឲ្យខាងតែបាននូវគុណតម្លៃ សន្តិភាព និងស្ថេរភាព នយោបាយ នឹងខិតខំយកចិត្តទុកដាក់រៀបចំកសាង និងអភិវឌ្ឍន៍លើវិស័យនានាក្នុងខេត្ត។
នៅចំពោះមុខលោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក គួច ចំរើន បានធ្វើការប្តេជ្ញាថា នឹងខិតខំការពារឲ្យខាងតែបាននូវគុណតម្លៃ សន្តិភាព និងស្ថេរភាព នយោបាយ ដោយខិតខំអនុវត្តឱ្យបានម៉ឺងម៉ាត់នូវ រដ្ឋធម្មនុញ្ញ ច្បាប់ លិខិត បទដ្ឋានគតិយុត្តិជាធរមាន និងគោលការណ៍ណែនាំនានារបស់ រាជរដ្ឋាភិបាល ដែលបានដាក់ចេញ ឱ្យមានប្រសិទ្ធភាពខ្ពស់ អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោម ការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ទន្ទឹមនឹងនេះលោកបន្តពង្រឹង និងសម្រួលនីតិវិធីផ្តល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាល តាមយន្តការច្រកចេញចូលតែមួយ សេវាសន្តិសុខ សណ្តាប់ ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ព្រមទាំងពង្រឹងយន្តការផ្តល់ព័ត៌មាន ទទួល និងសម្រុះសម្រួលដោះស្រាយបណ្ដឹងក្រៅប្រព័ន្ធតុលាការឆ្លើយតប ទៅនឹងតម្រូវការចំពោះសំណើ សំណូមពរ និងបញ្ហាប្រឈមចាំបាច់ របស់ប្រជាពលរដ្ឋ ជាពិសេសសម្របសម្រួលជាមួយស្ថាប័នមានសមត្ថកិច្ច ដើម្បីដោះស្រាយ និងស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋឱ្យបានឆាប់ រហ័ស មានលក្ខណៈទំនើប ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាបន្ន សមធម៌សង្គម និងការជឿទុកចិត្តពីប្រជាជន។

ក្រៅពីនេះ អភិបាលខេត្តថ្មីរូបនេះ ក៏បានប្តេជ្ញាថា នឹងខិតខំយកចិត្តទុកដាក់រៀបចំកសាង និងអភិវឌ្ឍន៍លើវិស័យនានាក្នុងខេត្ត កសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ រៀបចំកែលម្អច្រាំងទន្លេ ទឹកស្អាត អគ្គិសនី ការគ្រប់គ្រងសំណល់រឹង-រាវ បន្ទប់ទឹកសាធារណៈ ការរៀបចំសួន ច្បារ ជាពិសេសការរៀបចំកែលំអរសោភ័ណភាព ទីក្រុង និងទីប្រជុំជន ដើម្បីប្រែក្លាយជាទីក្រុងពាណិជ្ជកម្ម ឧស្សាហកម្ម ទេសចរណ៍ ដែល មានគុណភាពបរិស្ថាន និងការរស់នៅប្រកបដោយសុខដុមរមនា ស្រប តាមប្លង់គោលប្រើប្រាស់ដីក្រុងតាខ្មៅ ចក្ខុវិស័យឆ្នាំ២០៣០ ធានាការ គ្រប់គ្រងដី ការប្រើប្រាស់ដី ការអភិវឌ្ឍ និងការអភិរក្ស ប្រកបដោយ ប្រសិទ្ធភាព គុណភាព តុល្យភាព ចីរភាព និងសមធម៌៕