គ្រាន់តែបើកក្បាល MV ចម្រៀង « ឈ្នះ » របស់តារាចម្រៀង គូម៉ា ភ្លាម គឺសេដអស់អ្វីនិយាយទៅហើយ តើហ្វេនហ្វេនរូបណាខ្លះដែលធ្លាប់ជូបប្រទះនូវរឿងរ៉ាវបែបនេះ អាចចូលរួមខមមិនខាងក្រោមបាន ។
កន្លងមកតារាចម្រៀងលោក គូម៉ា ធ្លាប់បានចេញបទចម្រៀង សេដសេដជាច្រើនដើម្បីបំពេរអារម្មណ៍ទស្សនិកជន ប៉ុន្តែលើកនេះហួសពីសេដ រកអ្វីនិយាយមិនត្រូវឡើយ ដោយសារលោកបានស្រែកខ្លាំងៗ និងប្រើពាក្យសម្តីបែកគ្នាទៅកាន់អ្នកជាទីស្រឡាញ់របស់ខ្លួន ដោយអារម្មណ៍ឆេវឆាវមួយគ្រា ដែលធ្វើឱ្យលោកសោកស្តាយបំផុត ទាំងអស់នេះមាននៅក្នុង Full MV « ឈ្នះ » របស់តារាចម្រៀងលោក គូម៉ា ។
អាចនិយាយបានថា នេះជាលើកដំបូងហើយដែលលោក គូម៉ា បង្ហាញនូវចរិតដ៏កាចបែបនេះក្នុង MV ចម្រៀងរបស់ខ្លួន ។ តារាចម្រៀងលោក គូម៉ា បាននិយាយថា « ធ្លាប់តែស្លូតគេធ្វើបាបចិត្ត គេបោករហូត ឥលូវដាច់ចិត្តកាចម្ដង ចុងក្រោយគេទៅចោលបាត់ ឈឺចាប់ នឹកគេ ត្រូវការគេ ខូចចិត្ត សេដលើសដើម » ។
លោក គូម៉ា មិនត្រឹមតែច្រៀងបានយ៉ាងពិរោះរណ្តំចិត្តនៅក្នុងបទចម្រៀង « ឈ្នះ » នេះប៉ុណ្ណោះទេ លោកថែមទាំងសម្តែងបានយ៉ាងល្អក្នុងឈុតឆាកឈ្លោះប្រកែកគ្នាជាមួយតួស្រី ប្រៀបដូចជារឿងពិតៗ ។
គួរបញ្ជាក់ផងដែរថា «ឈ្នះ » គឺជាបទចម្រៀងថ្មីមួយរបស់តារាចម្រៀងលោក គូម៉ា ដែលទើបនិងចេញក្តៅៗនៅលើផេកផ្លូវការរបស់ផលិតកម្ម Galaxy Navatra នៅថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ២០២៤ នេះ ។ គ្រាន់តែ Full MV នេះចេញជាផ្លូវការភ្លាម ពិតជាទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន ។ តោះទស្សនា Full MV « ឈ្នះ » ទាំងអស់គ្នា ថា តើក្នុង MV ចម្រៀងនេះ លោក គូម៉ា សេដ ដល់កម្រិតណា ?៕