នៅសុខៗស្រាប់តែតារាកំប្លែង ពូណុយ បានបង្ហាញនូវអារម្មណ៍មិនសប្បាយចិត្ត រហូតបានពោលពាក្យថា « ស្បថឱ្យក្រឡាប់ឡាន » ។
មួយរយៈពេលនេះ ពូណុយ មានយីអ៊ុនមិនសូវល្អប៉ុន្មានទេ ចាប់តាំងពីរៀបចំពិធីមង្គលការក្លែងក្លាយ ធ្វើឱ្យផ្អើលមហាជនពេញប្រទេសជាមួយតារាស្រី យ៉ែម ស្រីពេជ្រ មក គឺមានរឿងរ៉ាវជាច្រើនបានកើតឡើងចំពោះលោក ជាពិសេសរឿងការងារតែម្តង ។
ពូណុយ បាននិយាយថា « ស្បថឱ្យក្រឡាប់ឡាន តួដែលគេចោទថាខ្ញុំដណ្តើមមកថត គឺពួកគាត់ឆាតមកសុំរាប់សិបដង បានឱ្យថតនុង ព្រោះមនោសញ្ចេតនា ហើយតួដែលថតនុង ជួយបកស្រាយផង ឆាតមកសុំមែនអត់ ? » ។
បន្ទាប់ពីឃើញ ពូណុយ និយាយស្បថឱ្យក្រឡាប់ឡាន បែបនេះ បានធ្វើឱ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើល និងឆ្ងល់ថា ពូណុយ មានរឿងអ្វីទៀតហើយ បានជាហ៊ានស្បថគ្រោះថ្នាក់បែបនេះ ។ ជាមួយគ្នានេះ ពូណុយ ក៏បានត្រៀមនឹងបញ្ចេញសារសម្លេងតួដែលចោទប្រកាន់ខុសទាំងស្រុងមកលើករូបលោក ។
ពូណុយ គឺជាតារាកំប្លែង និងតារា TikTok ដ៏ល្បីឈ្មោះដែលបានឆ្លងកាត់នូវជីវិតជូរចត់ពិបាកនិងពណ៌នា ទំរាំអាចឈរជើងបានដូចសព្វថ្ងៃនេះ ។ លោកមិនភ្លេចឡើយមុននឹងល្បីឈ្មោះលោកធ្លាប់បានប៉ងសម្លាប់ខ្លួនជាច្រើនលើក ដោយសារតែជំពាក់បំណុលគេ ប៉ុន្តែពេលនេះអ្វីៗបានប្រែប្រួលហើយ មិនថាមានរឿងអ្វីកើតឡើង លោកនឹងមិនសម្លាប់ខ្លួនដូចកាលពីមុនទៀតទេ ពីព្រោះជិវិតមនុស្សមានតម្លៃណាស់ ទោះបីជាស្លាប់ក៏មិនអាចដោះស្រាយបញ្ហាទាំងនោះបានដែរ ៕