ជីវិតហ៊ឺហារមានគ្រប់បែបយ៉ាង តារាសិចស៊ី វ៉ាន់ វល័ក្ខ ទើបដាច់ចិត្តវិលវិញក្រោយបាត់មុខជាង ៣ ឆ្នាំ ! 

តារាសិចស៊ី វ៉ាន វល័ក្ខ បានប្រកាសវិលចូលសិល្បៈវិញហើយ បន្ទាប់ពីបានបាត់មុខពីសិល្បៈអស់ពេលជាង ៣ ឆ្នាំ ដោយការវិលត្រឡប់របស់នាងលើកនេះនាងត្រៀមនឹងបង្ហាញស្នាដៃថ្មីៗជាច្រើន ដើម្បីទាញយកប្រជាប្រិយភាពមកវិញ ។ 

វ៉ាន់ វល័ក្ខ ជាតារាសម្តែងសិចស៊ីដ៏មានប្រជាប្រិយភាពម្នាក់កាលពីជាង ៣ ឆ្នាំមុន ប៉ុន្តែតាំងពីភ្ជាប់ទំនាក់ទំនងជាមួយបុរសអ្នកមានទ្រព្យម្នាក់ នាងក៏បានផ្តាច់ខ្លួនឆ្ងាយពីសិល្បៈ ដោយសំងំទៅធ្វើការងាររកស៊ីជំនួសវិញ ។

មុនពេលបាត់ខ្លួនពីសិល្បៈកញ្ញា វ៉ាន់ វល័ក្ខ បានបង្ហាញនូវភាពហ៊ឺហារ តាមរយៈការទិញរថយន្តទំនើបតម្លៃរាប់សែនដុល្លារ ជាមួយផ្ទះវីឡា តម្លៃជាង ៣០ ម៉ឺនដុល្លារនៅផ្លូវជាតិលេខ ៦A ជីវិតហ៊ឹហាររបស់នាងនាពេលនោះ បានធ្វើឱ្យតារាស្រីជាច្រើនច្រណែននិងវាសនានាង ។ 

ដោយឡែកនៅក្នុងឆ្នាំ ២០២៤ នេះ ស្រាប់តែកញ្ញា វ៉ាន់ វល័ក្ខ បានវិលត្រឡប់មកកាន់វិថីសិល្បៈឡើងវិញ ដោយបានចេញថត MV និងថតផ្សាយពាណិជ្ជកម្មនានា …។ ជួបជាមួយកញ្ញា វ៉ាន វល័ក្ខ កាលពីពេលថ្មីៗនេះ នាងបានបញ្ជាក់ប្រាប់ថា ពេលនេះការងាររកស៊ីរបស់នាងដំណើរការល្អហើយ ល្មមដល់ពេលដែលនាងវិលត្រឡប់មកកាន់វិស័យសម្តែងវិញ នាងពិតជាមានការនឹករលឹកវិស័យនេះខ្លាំង ណាស់ ក្រោយផ្អាកអស់ពេលជាច្រើនឆ្នាំ ។  

កញ្ញា វ៉ាន់ វល័ក្ខ នៅតែអះអាងថា នាងពុំទាន់រៀបការមានស្វាមីនៅឡើយទេ ហើយនាងក៏មិនមានទំនាក់ទំនងស្នេហាជាមួយបុរសអ្នកមានណាម្នាក់ដែរ ។ ថ្វីដ្បិតតែកញ្ញា វ៉ាន់ វល័ក្ខ និយាយបែបនេះក្តី ប៉ុន្តែមុននឹងនាងបាត់មុខពីសិល្បៈ នាងបានមានទំនាក់ទំនងស្នេហាជាមួយបុរសអ្នកមានទ្រព្យម្នាក់ ហើយបុរសរូបនោះបានទិញផ្ទះតម្លៃជាង ៣០ ម៉ឺនដុល្លារ និង រថយន្តថ្មី ជូនដល់នាងផងដែរ ។ 

បំណងប្រាថ្នាធំរបស់កញ្ញា វ៉ាន់ វល័ក្ខ វិលត្រឡប់មកកាន់សិល្បៈឡើងវិញលើកនេះ គឺចង់ពង្រឹងការងារសិល្បៈឱ្យជោគជ័យ និងការងាររកស៊ីកាន់តែដំណើរការល្អទៅមុខ ៕