វិដេអូឈ្លោះប្រកែកគ្នារបស់តារាចម្រៀង គូម៉ា និង នារីម្នាក់ កំពុងធ្វើឱ្យមហាជន​ចាប់អារម្មណ៍ជាខ្លាំង !

ពិតជាមានការចាប់អារម្មណ៍ខ្លាំងពីមហាជនបន្ទាប់ពីឃើញតារាចម្រៀងលោក គូម៉ា បានបោះពាក្យសម្តីធ្ងន់ៗទៅលើនារីម្នាក់នៅក្នុងវិដេអូខ្លីមួយកាលពីប៉ុន្មានថ្ងៃមុន រហូតធ្វើឱ្យមហាជននិយាយថា លោក គូម៉ា កាចមិនធម្មតាទេ ។

ការពិតនៅក្នុងវិដេអូខ្លីនេះគឺលោក គូម៉ា កំពុងថត MV ចម្រៀងថ្មីមួយដែលមានចំណងជើងថា « ឈ្នះ » ដែលជាបទចម្រៀងថ្មីមួយរបស់លោក ដែលបានផ្លាស់ប្តូរចរិតលោកស្ទើរតែមួយរយដឺក្រេ ជាក់ស្តែង កន្លងមកនលោក គូម៉ា ភាគច្រើនចេញតែបទចម្រៀង សេដ ខូចចិត្ត ត្រូវខាងស្រីក្បត់ចិត្ត និងឈឺចិត្តតែម្នាក់ឯង ។

តារាចម្រៀងលោក គូម៉ា បាននិយាយថា « ធ្លាប់តែស្លូតគេធ្វើបាបចិត្ត គេបោករហូត ឥលូវដាច់ចិត្តកាចម្ដង ចុងក្រោយគេទៅចោលបាត់ ឈឺចាប់ នឹកគេ ត្រូវការគេ ខូចចិត្ត សេដលើសដើម » ។

«ឈ្នះ » គឺជាបទចម្រៀងថ្មីមួយរបស់តារាចម្រៀងលោក គូម៉ា ដែលត្រៀមនឹងចេញក្នុងពេលឆាប់ៗខាងមុខនេះ ។ វិដេអូខ្លីដែលលោក គូម៉ា បានឈ្លោះប្រកែកជាមួយនារីម្នាក់នេះគឺកំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំងពីមហាជន ដោយសារតែឃើញលោក គូម៉ា បានប្រើពាក្យសម្តីខ្លាំងៗ ហាក់ដូចជាមានរឿងអ្វីនិងនារីម្នាក់នោះ  ប៉ុន្តែធាតុពិត វិដេអូនោះគ្រាន់តែជាសាច់រឿងនៅក្នុង MV ចម្រៀង « ឈ្នះ » តែប៉ុណ្ណោះ ។  ការសម្តែងរបស់លោក គូម៉ា នៅក្នុង MV ចម្រៀង « ឈ្នះ » ពិតជាប្លែក និងគួរឱ្យចាប់អារម្មណ៍ សូម្បីតែរូបលោកផ្ទាល់ ក៏បានទទួលស្គាល់ថា លោកបានផ្លាស់ប្តូរខ្លួនឯងទៅជាមនុស្សម្នាក់ថ្មីទៀត ។

គួរបញ្ជាក់ផងដែរថា បទចម្រៀងមនោសញ្ចេតនា « ឈ្នះ » របស់លោក គូម៉ា ត្រូវបានផលិតឡើងយ៉ាងសម្រិតសម្រាំងដោយផលិតកម្ម Galaxy Navatra ដែលត្រៀមនឹងចេញក្នុងពេលឆាប់ៗខាងមុខ ។ ត្រឹមតែវិដេអូខ្លីសោះ ផ្ទុះការចាប់អារម្មណ៍ពីមហាជន ពេញបណ្តាញសង្គម ហ្វេសប៊ុក និង TikTok រហូតមានអ្នកចូលមើលដល់ទៅរាប់លាននាក់ ។ ប្រសិនបើពុកម៉ែបងប្អូនចង់ដឹងថាអត្ថន័យនៃសាច់រឿងចម្រៀងមួយបទនេះ មានរសជាតិប្លែកបែបណា កុំភ្លេចរងចាំទស្សនាទាំងអស់គ្នា ។ បទចម្រៀង « ឈ្នះ » គឺជាស្នាដៃ និពន្ធ Melody និងទំនុកច្រៀងដោយ Mr. Feel ៕