ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បដិសេធទាំងស្រុងចំពោះការផ្សាយព័ត៌មានមិនពិតរបស់វិទ្យុអាស៊ីសេរីជាភាសាខ្មែរ (RFA Khmer) កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ ដែលបានមួលបង្កាច់មកលើឯកឧត្តម ហេង សួរ និងថ្នាក់ដឹកនាំក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
តាមរយៈសេចក្តីបដិសេធ នៅថ្ងៃទី១៦ ខែមិថុនានេះ ក្រសួងការងារ បានលើកឡើងថា ការផ្សាយនេះ គឺជាការប្រឌិតនូវព័ត៌មានមិនពិតដែលធ្វើឱ្យមានការយល់ច្រឡំ មួលបង្កាច់បង្អួចកេរ្តិ៍ឈ្មោះ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ឯកឧត្តមរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាទង្វើគ្មានវិជ្ជាជីវៈ គ្មានក្រមសីលធម៌សារព័ត៌មាន និងគ្មានការទទួលខុសត្រូវ។
នេះមិនមែនជាលើក ទីមួយទេ ដែលវិទ្យុអាស៊ីសេរីជាភាសាខ្មែរ បានផ្សព្វផ្សាយព័ត៌មានគ្មានការពិត និងបំផ្លើសរបៀបនេះដើម្បីយក មកធ្វើជាឈ្នាន់បិទបាំងសកម្មភាពនយោបាយជ្រុលនិយម លាបពណ៌ និងវាយប្រហារមកលើថ្នាក់ដឹកនាំក្រសួងការងារ និងបណ្តុះបណ្តាលវិជា្ជជីវៈម្តងហើយម្តងទៀតដើម្បីលាភសក្ការៈរបស់ខ្លួនតែប៉ុណ្ណោះ។
ក្រសួងការងារ តម្រូវឲ្យវិទ្យុអាស៊ីសេរី ជាភាសាខ្មែរ ត្រូវតែធ្វើការសុំទោសជាសាធារណៈ និងកែតម្រូវការផ្សាយរបស់ខ្លួនជាបន្ទាន់៕