ទីបំផុត! ក្រុមក្មេងទំនើងអួតក្អេងក្អាងអាងខ្នង ត្រូវបានឡើងតុលាការកាត់ទោសហើយ

សាលាដំបូងរាជធានីភ្នំពេញ​ នៅថ្ងៃទី៣​ ខែមិថុនា​ ឆ្នាំ២០២៤​ បេីកសវនាការកាត់ទោស​ក្មេងទំនេីងមួយក្រុមពី​បទ​ប្រេីអំពេីហឹង្សារ​មានស្ថានទម្ងន់ទោស​និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ ប្រព្រឹត្តនៅយប់ថ្ងៃទី៣១​ ខែធ្នូ​ ឆ្នាំ២០​២២​ នៅភូមិចុងព្រែក​សង្កាត់ព្រែកឯង​ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ក្មេងទំនេីងទាំងអស់នេះ​ត្រូវបានគេស្គាល់ថា ជាបងតូចបងធំ​ប្រចាំភូមិ​និងជាកូនអនុប្រធានភូមិចុងព្រែក ធ្លាប់ប្រព្រឹត្តអំពេីហិង្សារ​នៅក្នុងមូលដ្ឋាន​រហូតក្លាយជាមិត្តភក្តិនគរបាលមូលដ្ឋានទៅហេីយ។ ក្រុមក្មេងទំនេីងទាំងនេះ​ ដេីរអួតក្អេងក្អាង​ក្នុងភូមិថា​ពួកវាមានលុយ មានខ្សែនៅតុលាការ​គ្មានអ្នកណាហ៊ានធ្វេីអីពួកវាទេ។

អ្វីដែលអស្ចារ្យ​ក្មេងទំនេីងទាំងនេះ​វ៉ៃគេហេីយ​គ្មានសមត្ថកិច្ចណាហ៊ានចាប់​ចំណែកចៅក្រម​ទិត្យសុទ្ធី​បូរ៉ាឆាត​ក៏មិនចេញដីកាចាប់ខ្លួនធ្វេីឲ្យជនរងគ្រោះដេកឈឺចាប់រង់ចាំទទួលយុត្តិធម៌ដោយលំបាក។

លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឲ្យដឹងថា ករណីបង្ក្រាបក្មេងទំនើង គឺជាចំណុចអាទិភាពមួយ ដែលត្រូវដោះស្រាយនៅទូទាំងប្រទេសក្នុងចំណោមទិសដៅអាទិភាពទាំង៦ ដែលដាក់ចេញដោយ ឯកឧត្ដម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផៃ្ទ តាមទស្សនៈ អ្វីៗធ្វើដើម្បីផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ។

ការិយាល័យនគរបាលព្រហ្មទណ្ឌ ​កម្រិតស្រាល ក៏ដូចជាកម្រិតធ្ងន់បាននិងកំពុង តែធ្វើការជាមួយប្រជាពលរដ្ឋនៅតាម​មូលដ្ឋាន ក្រោមការបញ្ជារផ្ទាល់ពី ស្នងការនគរបាលរាជធានីខេត្ត រហូតប៉ុស្តិ៍នគរបាលរដ្ឋបាលទូទាំងប្រទេសបានដាក់​វិធានការបង្ការទប់ស្កាត់និងបង្ក្រាបក្រុមក្មេងទំនើងដែលមួយចំនួន ដែលបង្កើតជាក្រុមនៅតាមភូមិ ឃុំ សង្កាត់ និង​គ្រឹះស្ថានអប់រំរដ្ឋ ឯកជនមួយចំនួន។ នេះបើតាមការបញ្ជាក់បន្ថែមពី លោក ទូច សុឃៈ។

របាយការណ៍ពីអគ្គស្នងការនរគបាលជាតិ បានឲ្យដឹងថា ៦ ខែដើមឆ្នាំ២០២៤ អគ្គស្នងការនរគបាលជាតិ បង្ក្រាបបាននូវសកម្មភាពក្មេងទំនើង ចំនួន៨០០ករណី ដែលកើន២០០ករណី បើធៀបទៅនឹង៦ខែដូចគ្នា កាលដើមឆ្នាំ២០​២៣។ ក្នុងករណីបង្ក្រាបនេអ កម្លាំងបានធ្វើការឃាត់ខ្លួនចំនួន២០០០នាក់ ដោយក្នុងនោះក្មេងទំនើងជាង​១៥០០​នាក់ ត្រូវបានអប់រំ ធ្វើកិច្ចសន្យា ប្រគល់ជូនអាណាព្យាយបាលវិញ។ ដោយឡែកក្មេងទំនើងជាង ៤០០នាក់ផ្សេងទៀត ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ក្រោយពីពិនិត្យឃើញថាមានពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន និងព្រហ្មទណ្ឌ៕

អត្ថបទ៖ អក្ខរា