សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដើម្បីពិនិត្យ និងសម្រេចអំពីការបង្កើតក្រុមមិត្តភាពព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ជាមួយព្រឹទ្ធសភា-រដ្ឋសភា នៃបណ្តាប្រទេសជាមិត្ត។ ពិនិត្យ និងសម្រេចអំពីការចាត់តាំងក្រុមសមាជិកព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលទទួលបន្ទុកសហប្រតិបត្តិការជាមួយអង្គការអន្តរសភា។
ជាមួយគ្នានេះ ក៏មានការពិនិត្យ និងសម្រេចអំពីការចាត់តាំងក្រុមសមាជិកព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ត្រៀមសហការនិងចូលរួមជាមួយរដ្ឋសភាក្នុងកិច្ចប្រជុំនៃអង្គការអន្តរសភា រួមនឹងបញ្ហាផ្សេងៗ។
អស់រយៈពេល ៤អាណត្តិកន្លងទៅនេះ ព្រឹទ្ធសភាបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមលើកកម្ពស់ការពង្រឹងនីតិរដ្ឋ និងកសាងសង្គមក៏ ដូចជាតំណាងឱ្យផលប្រយោជន៍នៃអង្គបោះឆ្នោត និងសង្គមទាំងមូល។ មុខងារស្នូលទាំង៣របស់ព្រឹទ្ធសភា គឺមុខងារនីតិកម្ម មុខងារតាមដានការ អនុ វត្តច្បាប់ និងមុខងារតំណាង។
ការងារអាទិភាពចម្បងចំនួន២ ដែលសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានកំណត់ក្នុងព្រឹទ្ធសភានីតិកាលទី៥ គឺ៖ ទី១-ការលើកកម្ពស់ការទូតសភា៖ ដែលការងារដ៏មានសារៈសំខាន់នេះ នឹងចូលរួមចំណែកជាមួយរដ្ឋសភា និង រាជរដ្ឋាភិ បាល សំដៅពង្រឹងសង្គតិភាពនៃគោល នយោបាយការបរទេស និងវិស័យការទូតរបស់កម្ពុជា និងពង្រឹង ពង្រីកទំនាក់ទំនងមិត្តភាព សាមគ្គីភាព ជាមួយស្ថាប័ន នីតិបញ្ញត្តិរបស់បណ្តាប្រទេសជាមិត្តនានា នៅក្នុងពិភពលោក។ ទី២-ការរួមប្រាស្រ័យឱ្យកាន់តែជិតស្និតជាមួយអង្គបោះឆ្នោត៖ សមាជិកព្រឹទ្ធសភាត្រូវបន្តធ្វើជាប្រចាំ ជាពិសេសជាមួយសមា ជិកក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាតំណាងប្រជាពលរដ្ឋនៅមូលដ្ឋាន និងជាតំណាងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលនៅជាប់នឹងប្រជាជន៕
អត្ថបទ៖ អក្ខរា