អបអរសាទរ ក្រោយទទួលពានរង្វាន់នៅ សឹង្ហបុរី កញ្ញា សំណាង អេលីណា បង្ហាញរូបរាងគូស្នេហ៍ជិតចូលរោងជ័យ ! 

ចាប់តាំងពីប្រលូកក្នុងសិល្បៈមក តារាសម្តែង សំណាង អេលីណា កម្រនឹងបង្ហាញមុខជាមួយបុរសប្លែកមុខណាម្នាក់ណាស់ ដោយឡែក បន្ទាប់ពីទទួលបានពានរង្វាន់មកពីប្រទេស សឹង្ហបុរី ភ្លាប់ ស្រាប់តែតារាស្រីរូបនេះ បង្ហោះ Story នៅលើ ហ្វេសប៊ុក និង IG របស់ខ្លួន ដោយភ្ជាប់ជាមួយរូបបុរសង្ហាម្នាក់ កាន់ដៃគ្នាយ៉ាងផ្អែមល្ហែមបំផុត ។ 

អាចនិយាយបានថា នេះជាលើកដំបូងហើយដែល សំណាង អេលីណា បង្ហាញភាពស្និទ្ធស្នាលជាមួយបុរសប្លែកមុខឱ្យមហាជនបានស្គាល់ ថ្វីដ្បិតតែក្នុងរូបនោះ កញ្ញា​ សំណាង អេលីណា មិនបានបង្ហាញមុខមាត់ពិតរបស់គូស្នេហ៍ខ្លួនទាំងស្រុង តែតាមរយៈកាយវិការ និង សារដែលនាងបង្ហោះ គឺល្មមគ្រប់គ្រាន់បញ្ជាក់ថា បុរសរូបនោះ គឺជាគូស្នេហ៍នាងយ៉ាងពិតប្រាកដ ។ មហាជនជាច្រើនបាននិយាយថា រូបភាពមួយសន្លឹក របស់ សំណាង អេលីណា បង្ហោះនោះ ប្រៀបដូចជានាងកំពុងថត Pre Wedding ចូលរោងការក្នុងពេលឆាប់ៗ ។ 

ចំពោះរឿងនេះកញ្ញា សំណាង អេលីណា នៅពុំទាន់ឆ្លើយតបអ្វីទាំងអស់ ដោយនាងនិយាយយ៉ាងខ្លីថា រងចាំមើលទាំងអស់គ្នា ដឹងតែ Surprise ហើយ។ 

គួរបញ្ជាក់ផងដែរថា កញ្ញា សំណាង អេលីណា ទើបតែមកពីទទួលពានរង្វាន់  The Iconic Figure of Social Media ពីកម្មវិធី HOFS award 2024 នៅប្រទេស សឹង្ហបុរី កាលពីប៉ុន្មានថ្ងៃមុន រួមជាមួយតារាស្រីល្បីឈ្មោះ ស៊ីន យូប៊ីន និងលោក ខាត់ វ៉ៃហុំាង ជាដើម… ។ សំណាង អេលីណា ពិតជារំភើបចិត្តណាស់ដែលបានទទួលបានរង្វាន់មួយនេះ បើទោះបីជានាងធ្លាប់ឡើងទៅលើឆាកអន្តរជាតិ ចំនួន ២ លើកមកហើយក្តី ។ កញ្ញា សំណាង អេលីណា នៅពុំទាន់បញ្ជាក់ពីពេលវេលារៀបការរបស់ខ្លួនឱ្យមហាជនបានដឹងលឺនៅឡើយទេ ប៉ុន្តែក៏មិនយូរទៀតដែរមង្គលការរបស់នាងនឹងចេញជាផ្លូវការហើយ ៕