The Cambodia daily ដែលមានមូលដ្ឋានផ្សាយពីក្រៅប្រទេសនៅតែបន្តផ្សព្វផ្សាយព័ត៌មានប្រឌិតបំភ្លៃការពិតមានចេតនាវាយប្រហាររិះគន់ទៅលើបុគ្គល និងរាជរដ្ឋាភិបាលម្តងហើយម្តងទៀត ដើម្បីបំរើនយោបាយក្រុមប្រឆាំងមួយក្តាប់តូចរបស់ខ្លួន។
លោក គួច វេងស្រ៊ុន រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្រ្តី បានស្នើឲ្យ The Cambodia daily បញ្ឈប់ការផ្សាយព័ត៌មានមិនពិត ហើយមកគិតផ្សាយព័ត៌មានការពិតបម្រេីដល់ផលប្រយោជន៍ជាតិ កុំសរសេរចេញមក តែងកុហក បោកប្រាស់មហាជន ។
លោក គួច វេងស្រ៊ុន បានសរសេរក្នុងបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនយ៉ាងដូច្នេះថា «ខ្ញុំក៏ជាមន្ត្រីម្នាក់ ក្នុងចំណោះមន្ត្រីទូទាំងប្រទេសបានបង្ហាញឆន្ទ:ពិតប្រាកដ គាំទ្រគម្រោងបម្រេីដល់ផលប្រយោជន៍ជាតិ តែសោកស្តាយបំផុត មិនគួរណាមានអ្នកសារព័ត៌មានខ្លះ មានខ្លួនជាខ្មែរ សារជាតិបម្រេីបរទេស ក្បត់មនសិការជាតិ ក្បត់ផលប្រយោជន៍រួម សរសេរចេញមក តែងកុហក បោកប្រាស់មហាជន និងក្រោមលេសថាប្រភពនេះ ប្រភពនោះ ឬអ្នកវិភាគដែលមាននិន្នាការប្រឆាំងផ្គាប់មុខ ប៉ុណ្ណោះ»។
លោកបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ ជាគម្រោងធ្វេីនៅដីខ្មែរ បម្រេីផលប្រយោជន៍ខ្មែរ ហេតុអីអ្នកប្រឆាំង ហេតុអីអ្នកមិនគាំទ្រ ហេតុអីអ្នកតែងសរសេរព័ត៌មានមានចរឹតញ៉ុះញ៉ង់ និងចង់បង្អាក់ដំណេីរការ ? តែបេីទោះបីជាអ្នកមានចេតនាអាក្រក់យ៉ាងណា ក៏រាជរដ្ឋាភិបាល និងប្រជាជនទូទាំងប្រទេសភាគច្រេីនដាច់ខាត (សល់តែក្រុមអ្នកប៉ុន្មាននាក់ ដែលលក់ក្បាលឱ្យបរទេសសរសេរព័ត៌មានបែបហ្នឹងរួច) កំពុងជំរុញ និងបេីកការដ្ឋានសាងសង់គម្រោងនេះក្នុងពេលដ៏ខ្លីខាងមុខ។
លោកបានលើកយកពាក្យចាស់មកពន្យល់ The Cambodia daily ថា ឆ្កែព្រុសមនុស្សនៅតែដេីរ ហេីយសារជាតិជាតិរច្ឆាន គ្មានថ្ងៃយល់ជាតិឡេីយ។
លោកបានផ្តាំថា ឈប់លាភពណ៌គេទៅ គប្បីសរសេរព័ត៌មានពិតខ្លះ គាំទ្រអ្វីដែលជាផលប្រយោជន៍ជាតិ កាត់បន្ថយការប្រឆាំងដេីម្បីប្រឆាំង បម្រេីតែបរទេសយកកម្ពុជាជាឈ្នាន់ភូមិសាស្ត្រនយោបាយ ហេីយធ្វេីឱ្យប៉ះពាល់ដល់កិត្យានុភាពជាតិ ព្រោះបរទេសគេនឹងថា ខ្មែរដែលខ្ញុំជួលមក ត្រឹមប្រាក់ខែ ឬផលប្រយោជន៍តិចតួច ក៏ពួកគេអាចសរសេរ និងធ្វេីអ្វីបានតាមការរៀបចំរបស់គេដែរ ពិតជាអណោចអធមណាស់៕