គ្រាន់តែផុសរូបភាព ១ សន្លឹកនេះ ធ្វើឱ្យអ្នកគាំទ្រកាន់តែជឿជាក់ថា ចំណងស្នេហ៍ កញ្ញា រឿន ណាត និង បុរសង្ហា លាវ វ៉េងហួរ គឺពិតជារឹងមាំណាស់ ជាពិសេសអ្នកទាំងពីរនាក់បានឆ្លើយឆ្លងគ្នាយ៉ាងផ្អែមល្ហែមបំផុត រហូតធ្វើឱ្យអ្នគាំទ្រចង់លើសជាតិស្ករ ។
ភ្លាមៗបន្ទាប់ពីផុសរូបភាពដ៏ស្និទ្ធស្នាលនេះ ស្រាប់តែកញ្ញា រឿន ណាត បានសួរទៅលោក លាវ វ៉េងហួរ ថា « អូនក្រអូបអត់ ? » ភ្លាមៗលោក លាវ វ៉េងហួរ មិនទុកយូរឡើយ បានឆ្លើយតបទៅកញ្ញា រឿន ណាត វិញថា « ក្រអូបណាស់ តែជូរបន្តិច » ។ អីយ៉ា គូស្នេហ៍មួយគូនេះពិតជា ហិរ ខ្លាំងណាស់ ធ្វើឱ្យអ្នកទស្សនាចង់លើសជាតិស្ករហើយ ។
នេះមិនមែនជាលើកទី១ នោះទេ ដែលតារាស្រី រឿន ណាត និងលោក លាវ វ៉េងហួរ តែងតែផ្កែផ្កា ស្នេហានេះនៅលើបណ្តាញសង្គម ឱ្យអ្នកគាំទ្របានដឹង សូម្បីតែនៅក្នុងពេលឡាយវិដេអូជជែកលេងជាមួយអ្នកគាំទ្រ អ្នកទាំងពីរតែងតែហៅគ្នា អូន បង និង បង្ហាញភាពស្និទ្ធស្នាលចំពោះគ្នាទៅវិញទៅមក ដោយមិនខ្លាចភ្នែក ឬអារម្មណ៍អ្នកជុំវិញខ្លួនឡើយ ផ្ទុយទៅវិញអ្នកទាំងពីរបែរជារីករាយនូវអ្វីដែលខ្លួនបានធ្វើ ។
កញ្ញា រឿន ណាត ធ្លាប់បានទទួលស្គាល់ថា លោក លាវ វ៉េងហួរ គឺជាបុរសល្អ និងគួរឱ្យស្រឡាញ់ ប៉ុន្តែនាងសុំមិននិយាយអ្វីច្រើនពីទំនាក់ទំនងនោះ ដោយសាររងចាំមើលពេលវេលាសិន ពីព្រោះនាងធ្លាប់ឈឺចាប់រឿងស្នេហាច្រើនលើមកហើយ ។
កញ្ញា រឿន ណាត ចាប់ផ្តើមមានស្នាមញញឹមឡើងវិញ បន្ទាប់ពីបានស្គាល់គ្នាជាមួយលោក លាវ វ៉េងហួរ រាល់ពេលទៅដើរកម្សាន្ត ឬទៅចូលរួមកម្មវិធីតូចធំ អ្នកទាំងពីរបណ្តើរគ្នាត្រសងទៅចូលរួមជាមួយគ្នា រហូតទទួលបានសារជូនពរយ៉ាងច្រើនពីមិត្តភក្តិក៏ដូចជាមហាជន និងសូមឱ្យអ្នកទាំងពីររៀបការឆាប់ៗ ៕