តារាចម្រៀងរ៉េប និងជា ឌីជេ ល្បីឈ្មោះមួយរូប គឺលោក ក្តិប បានចេញសារប្រកបដោយអត្ថន័យ និងផ្តល់ផលប្រយោជន៍ល្អដល់ប្អូនៗ ក្មួយស្រីៗគ្រប់គ្នា ដែលមិនគួរមើលរំលង បន្ទាប់ពីល្បីរឿងតារាចម្រៀងរ៉េប ២ រូបបានបំពានលើរាងកាយនារីក្រមុំម្នាក់ ។
រឿងរ៉ាវតារាចម្រៀង រ៉េប ២ រូបដែលបានបំពានលើរាងកាយនារីក្រមុំម្នាក់នោះ គឺកំពុងផ្ទុះខ្លាំងលើបណ្តាញសង្គម និងកំពុងវ៉ែកញ៉ែករកមុខតារាចម្រៀង រ៉េប ទាំង ២ រូបនោះ ហើយចុងក្រោយនារីរូបនោះ ក៏បានដាក់ពាក់បណ្តឹងទៅតាមផ្លូវច្បាប់ដើម្បីស្វែងរកយុត្តិធម៌សម្រាប់ខ្លួនឯងផងដែរ ។
ទន្ទឹមនិងរឿងដ៏កក្រើកពេញប្រទេសមួយនេះ ឌីជេ ក្តិប បានបង្ហោះសារដ៏មានអត្ថន័យ និងបង្កប់ដោយសារអប់រំថា « បងប្អូនកូនក្មួយស្រីៗត្រូវចាំថា « បើមនុស្សគេមានបំណងមិនល្អ ចំពោះបងប្អូនកូនក្មួយហើយ» ទោះបីជាបងប្អូនកូនក្មួយចេះផឹកត្រឹមតែ ទឹកសុទ្ធក៏ដោយ ក៏ពួកគេអាចរំលោភបងប្អូនកូនក្មួយបានដែរ ។ (ដោយសារថ្នាំសម្រើបផ្សាយលក់ពេញfb)ទី១ ។ ទី២ បើបងប្អូនកូនក្មួយចេះផឹកទៀតគឺកាន់តែងាយ ពីព្រោះពួកគេនឹងអាចដាក់(K)តែបន្តិចប៉ិនចុងក្រចកដៃ គឺបងប្អូនកូនក្មួយនឹង កាន់តែស្រវឹងធីងធោងរហូតសន្លប់លែងដឹងអីក៏មាន ។ ទី៣ កញ្ឆា/ទឹកសប្បាយ/រួមនិងគ្រឿងញៀនជាច្រើនភេទណាស់ ដែលអាចធ្វើឲ្យសតិអារម្មណ៍របស់បងប្អូនកូនក្មួយឆាប់វង្វេងវង្វាន់ ស្រើបស្រាល ឬបាត់បង់ម្ចាស់កាលលើខ្លួនឯងបានគ្រប់ពេល ។ ដូច្នេះ!សូមប្រុងប្រយត្ន័អោយបានខ្ពស់ពេលចេញដើរហើរទៅណាមកណា កុំញុំាអីផ្ដេសផ្ដាស់ដែលគេចេះតែហុចឲ្យញុំា កុំផឹកអីផ្ដេសផ្ដាស់ ដែលគេហុចឲ្យផឹក បើស្រលាញ់និងគោរពខ្លួន(ជៀសវាងស្ដាយក្រោយ) ។
សារដ៏មានន័យនេះត្រូវបានបងប្អូនជាច្រើនស៊ែរចែករំលែកតៗគ្នា ហើយគ្រប់គ្នាថែមទាំងបានសរសើរថា ឌីជេ ក្តិប ពិតផ្តល់សារអប់រំល្អ និងប្រកបដោយអត្ថប្រយោជន៍ ដែលគ្រប់គ្នាមិនគួរមើលរំលង ៕