«ខ្ញុំអស់សំណើចនៅពេលដែលក្រុមជ្រុលនិយមនៅក្រៅស្រុកព្យាយាមធ្វើចេះទាំងដែលខ្លួនឯងមិនដឹងពីគម្រោង និងផលប្រយោជន៍នៃគម្រោងព្រែកជីក។ អ្នកដែលកំពុងតែគេងចំណេញនយោបាយពីគម្រោងព្រែកជីកនេះគឺមានតែក្រុមនៅក្រៅស្រុកជ្រុលនិយមទេ ដែលព្យាយាមកេងចំណេញនយោបាពីគម្រោងព្រែកជីកមួយនេះ ដោយការបង្កើតព័ត៌មានក្លែងក្លាយដោយគ្មានប្រភពមូលដ្ឋានច្បាស់និងត្រឹមត្រូវ ប្រឹងបំប៉ោងរឿងដោយមិនបានដឹងពីគម្រោងមួយនេះច្បាស់»។ នេះជាការលើកឡើងរបស់មហាជនអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ដែលប្រតិកម្មទៅនឹងការចុះផ្សាយរបស់វិទ្យុ VOD Khmer មានចំណងជើងថា “គម្រោងព្រែកជីកហ្វូណនកំពុងបង្កើតមន្ទិលពុករលួយខ្នាតធំនិងកេងប្រវ័ញ្ចនយោបាយ”។
តាមគណនីហ្វេសប៊ុកឈ្មោះ ChiLun CPP បានសរសេរថា៖ «គម្រោងព្រែកជីក គឺជាគម្រោងដែលមានសារប្រយោជន៍ដល់សង្គមជាតិខ្មែរ ហើយសម្រាប់គម្រោងនេះក៏រដ្ឋាភិបាលបានផ្សាព្វឱ្យដឹងពីគោលបំណងនិងសារប្រយោជន៍ដល់សង្គមជាតិដែរ គ្មានអ្វីដែលជាមន្ទិលសង្ស័យ និងការពុករលួយខ្នាតធំអ្វីនោះទេ»។ ចំណែកម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Chhoy Chhunnak បានលើកឡើងថា៖ «ការសាងសង់គម្រោងព្រៃជីកនេះ ធ្វើឡើងសម្រាប់ឲ្យប្រទេសជាតិមានការអភិវឌ្ឍន៍ឆ្ពោះទៅមុខកាន់តែរីកចម្រើន ពួកលោកឯងមិនចេះមើលពីការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលហើយថែមទាំងផ្សាយបំពុលទៀត»។
មានមហាជនអ្នកប្រើបណ្តាញសង្គមហ្វេសប៊ុកជាច្រើនទៀតបានបញ្ចេញមតិស្រដៀងគ្នានេះដែរ ខណៈមហាជនជាច្រើនទៀត បានសំពងក្បាលវិទ្យុ VOD យ៉ាងដូច្នេះថា៖ «VOD Khmer ជាស្ថាប័នសារពត៌មានដែលមានវិជ្ជាជីវៈទាបបំផុតក្នុងនាមជាស្ថាប័នដែលសារពត៌មានដែលមានបុគ្គលិកជាជនជាតិខ្មែរ ប៉ុន្តែផ្សាយពត៌មានបំផ្លាញតែខ្មែរគ្នាឯង»។ «សារព័ត៌មានក្រៅស្រុកអស់នេះគឺចូលចិត្តតែធ្វើរឿងដែរអត់ប្រយោជន៍។ រឿងដែលបំពុលសង្គមមិនដែលឃើញផ្សាយល្អពីសង្គមនិងជួយលើកបង្កើនអភិវឌ្ឍន៍សង្គមជាតិម្ដងណាឡើយ»។ «អស់លោកអើយល្មមឈប់ទៅទង្វើបែបនេះវាគ្មានប្រយោជន៍អ្វីទេល្មមឈប់ផ្សព្វផ្សាយអ្វីដែលមិនមានប្រយោជន៍ចំពោះប្រទេសជាតិនិងសង្គមជាតិទៀតទៅព្រោះឃើញថា រាល់ថ្ងៃក្រុមពួកលោកបានតែខាងផុសផ្សាយនិយាយបំពុលសង្គមតែប៉ុណ្ណោះ»៕
អត្ថបទ៖ អក្ខរា