ចំណងស្នេហ៍ភេទដូចគ្នារវាង អតីតតារាចម្រៀងល្បីឈ្មោះ អេននី ហ្សាម បានឈានដល់ផ្លូវបំបែកហើយ បន្ទាប់ពីបានស្រឡាញ់គ្នាអស់ពេលជាង ៣ ឆ្នាំ ។
អតីតតារាចម្រៀង អេននី បានរៀបរាប់ទាំងឈឺចាប់ឱ្យអ្នកគាំទ្ររបស់ខ្លួនបានដឹងថា « ខ្ញុំមិនល្អគ្រប់គ្រាន់…ខ្ញុំស្រលាញ់ពេក ហួងហែងពេក ប្រច័ណ្នពេក ខ្លាចបាត់បង់ពេក ទោះខំហាម ទោះខំឈ្លោះ ទោះខំយ៉ាងណាក៏នៅតែបែបនឹងគ្មានន័យ ចុងក្រោយពួកយើងត្រូវដើរត្រូវរៀងខ្លួន ចុងក្រោយនៅតែគេជ្រើសជំរើសល្អជាងយើង ចុងក្រោយអ្នកផ្សេងនៅតែសំខាន់ជាងយើង ចុងក្រោយគេជ្រើសយកសេរីភាព ចុងក្រោយពួកយើងក៏បែកគ្នា ចុងក្រោយ3ឆ្នាំជាងសល់តែអនុស្សាវរីយ៍ លាហើយ…ខ្ញុំអស់សមត្ថភាពហើយ បញ្ចប់ត្រឹងនឹងចុះ » ។
កាលពីប៉ុន្មានខែមុន អែននី ហ្សាម ធ្លាប់បានបង្ហើបប្រាប់ថា នាងនិងគូស្នេហ៍របស់ខ្លួនមានគម្រោងរៀបការនិងគ្នាក្នុងពេលឆាប់ៗខាងមុខផងដែរ ក្រោយពីបានមើលចិត្តថ្លើមគ្នាអស់ពេលជាច្រើនឆ្នាំ ដោយឡែកចុងក្រោយនេះ អេននី ហ្សាម បានប្រកាសថា ពុំមានពិធីមង្គលការកើតឡើងឡើយ ដោយសារនាងបានបែកគ្នាជាមួយគូស្នេហ៍ទៅហើយ ៕