នាវាកងទ័ពជើងទឹករំដោះប្រជាជនចិនចំនួន ០១គ្រឿង លេខ 985 ជាប្រភេទនាវាពហុមុខងារ Type-071 បានមកដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុហើយដើម្បីចូលរួមធ្វើសមយុទ្ធនាគមាសនៅសប្តាហ៍នេះ។
នាវា Type-071 នេះដឹកនាំដោយឧត្តមនាវីទោ កៅ សៀវឆឹង នាយសេនាធិការរងកងទ័ពជើងទឹក រំដោះប្រជាជនចិនភាគខាងត្បូង និងទទួលស្វាគមន៍មកដល់ទឹកដីកម្ពុជាដោយឧត្តមនាវីទោ ម៉ី ឌីណា មេបញ្ជាការមូលដ្ឋានសមុទ្ររាម នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែឧសភា ឆ្នាំ២០២៤។
ក្រសួងការពារជាតិបានបង្ហាញលក្ខណៈបច្ចេកទេសនាវាពហុមុខងារ Type-071 រួមមាន៖
* បណ្ដោយប្រវែង២១០ម៉ែត្រ
* ទទឹងប្រវែង២៨ម៉ែត្រ
* ជម្រៅទឹកប្រវែង០៧ម៉ែត្រ
* ល្បឿន២៥ ណត
* ទំងន់ផ្ទុក២៥០០០តោន
សូមជម្រាបជូនថា ការរៀបចំធ្វើសមយុទ្ធនាគមាសរួមគ្នាកម្ពុជា-ចិន នឹងប្រារព្ធឡើងនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះនៅតំបន់សមុទ្ររាម ខេត្តព្រះសីហនុ៕