ការងារតូចធំ ហ្វាហ្វា ទទួលធ្វើទាំងអស់ព្រោះចង់បានប្រាក់សង់ផ្ទះជូនម្តាយក្នុងពេលឆាប់ៗ ! 

ដើម្បីបានប្រាក់គ្រប់តាមផែនការ ទុកសាងសង់ផ្ទះជូនអ្នកម្តាយជាទីស្រឡាញ់ កញ្ញា ហ្វាហ្វា បានខំប្រឹងធ្វើការងារទាំងយប់ទាំងថ្ងៃ មិនថាការងារតូច ឬ ការងារធំ គឺនាងច្បាមយកទាំងអស់ សំខាន់ឱ្យតែមានគេហៅធ្វើការ ។ 

ស្របពេលវិដេអូសិចស៊ីព្រលែងខ្លួនជាមួយទឹក របស់តារាស្រីសិចស៊ី ហ្វាហ្វា កំពុងផ្ទុះខ្លាំងក្នុងបណ្តាញសង្គម កញ្ញា ហ្វាហ្វា កាន់តែមានហាងឆេងខ្ពស់ក្នុងវិស័យសិល្បៈ និងមានបណ្តាក្រុមហ៊ុន ម្ចាស់ផលិតកម្មជាច្រើន ហៅនាងថតជាបន្តបន្ទាប់ ។

ជួបជាមួយកញ្ញា ហ្វាហ្វា កាលពីពេលថ្មីៗនេះនាងបានប្រាប់ថា នាងចូលចិត្តធ្វើអ្វីដែលថ្មី និង ប្លែក ៗ ដូចជាការថតវិដេអូ និង ការស្លៀកពាក់ជាដើម បើមិនប្លែក គឺមិនមែនជារូបនាងឡើយ ។ 

ទន្ទឹមនិងការប្រែប្រួលបែបនេះ កញ្ញា ហ្វាហ្វា ក៏បានទទួលស្គាល់ផងដែរថា នាងត្រូវប្រឹងធ្វើការងារទាំងយប់ថ្ងៃ ដើម្បីរកប្រាក់ចិញ្ចឹមជីវិត ជាពិសេសនាងមានគម្រោងធំមួយគឺ ចង់សាងសង់ផ្ទះជូនអ្នកម្តាយជាទីស្រឡាញ់ មុននឹងនាងសម្រេចចិត្តរៀបការ ។ 

គួរឱ្យសរសេរតារាសម្តែងសិចស៊ីគ្មានពីរ កញ្ញា ហ្វាហ្វា ខ្លាំងណាស់ នាងជាកូនកត្តញូម្នាក់ដែលស្រឡាញ់គ្រួសារ ដូច្នេះហើយមិនថា ការងារតូចធំ លំបាក ឬ ស្រួល គឺនាងទទួលធ្វើទាំងអស់ ដើម្បីទទួលបានប្រាក់ចំណូលចិញ្ចឹមជីវិត ។ ហ្វាហ្វា សង្ឃឹមថា បំណងប្រាថ្នារបស់ខ្លួននឹងបានសម្រេចក្នុងពេលឆាប់ៗ ៕