តារាសម្តែង សារ៉ាយ សក្ខណា បានសម្រេចចិត្តជាថ្មីម្តងទៀតគឺលែងត្រឡប់ទៅរស់នៅ សហរដ្ឋអាមេរិក វិញហើយ ដោយនាងបានដាក់ក្តីរំពឹងខ្លួនក្នុងការងាររកស៊ី និង ពង្រឹងកូនៗរបស់ខ្លួនឱ្យសិក្សាភាសា ខ្មែរ ។ ជាមួយគ្នានោះ សារ៉ាយ សក្ខណា ក៏បានបង្ហាញពីជីវិតរបស់ខ្លួនដែលបានឆ្លងកាត់នូវ ៤ ចំណុចចំណុចធំៗ ។
តារាសម្តែង សារ៉ាយ សក្ខណា បាននិយាយថា ជីវិតរាល់ថ្ងៃនេះបានឆ្លងកាត់រឿង ៤ យ៉ាងនេះ « ទី ១ ដឹងក្តីជាមួយភាពខ្វះខាត , ទី ២ ធំឡើងជាមួយការតស៊ូ , ទី ៣ ធ្វើកាងារដោយកម្លាំងញើសឈាម , និង ទី ៤ រស់នៅជាមួយនឹងទំនួលខុសត្រូវ » ។
បន្ទាប់ពីឃើញតារាសម្តែង សារ៉ាយ សក្ខណា បង្ហាញនូវអារម្មណ៍ពិតរបស់ខ្លួនបែបនេះ បានធ្វើឱ្យអ្នកគាំទ្រ និង មិត្តភក្តិជាច្រើន សរសើរនាងគ្រប់ៗគ្នា ។
ដូចមហាជនដឹងស្រាប់ហើយថា ចាប់តាំងពីត្រឡប់មករស់នៅប្រទេស កម្ពុជា វិញ សារ៉ាយ សក្ខណា បានដាក់ចិត្តដាក់កាយខ្លាំងក្នុងការបំពេញការងារ រកស៊ី និងប្រើបាត់ដៃទាំងពីររបស់ខ្លួ ដើម្បីរកប្រាក់ចិញ្ចឹមគ្រួសារ ។
តារាសម្តែង សារ៉ាយ សក្ខណា បានបញ្ជាក់ជាថ្មីថា នាងនឹងមិនត្រឡប់ទៅរស់នៅ អាមេរិក វិញទេ បើទៅ ក៏បានត្រឹមតែទៅលេងប៉ុណ្ណោះ ពីព្រោះនាងមានអាជីវកម្ម និង ការងារជាច្រើនដែលត្រូវធ្វើនៅក្នុងស្រុក ខ្មែរ ។ ម្យ៉ាងវិញនាងចង់ឱ្យកូនបានសិក្សា ភាសា ខ្មែរ ផង ៕