ប្រធានាធិបតីចិន Xi Jinping បានទៅដល់ប្រទេសស៊ែប៊ីកាលពីល្ងាចថ្ងៃអង្គារ ជាមួយយន្តហោះ MIG-29 ក្នុងដំណើរទស្សនកិច្ចដែលមានការការពារយ៉ាងតឹងរ៉ឹង ស្របពេលខួបលើកទី២៥ នៃការទម្លាក់គ្រាប់បែករបស់អង្គការណាតូ ទៅលើស្ថានទូតចិន នៅទីក្រុង Belgrade ដែលក្នុងនោះមានអ្នកកាសែតចិន ៣នាក់ត្រូវបានរាយការណ៍ថាសម្លាប់។ នេះបើយោងតាមសារព័ត៌មាន AP។
យន្តហោះអាមេរិកបានទម្លាក់គ្រាប់បែកចំនួន៥គ្រាប់លើបរិវេណស្ថានទូតចិនក្នុងរដ្ឋធានីស៊ែប៊ីនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ១៩៩៩ ដោយបានឆាបឆេះនិងសម្លាប់ជនជាតិចិន៣នាក់ និងមនុស្ស២០នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការទម្លាក់គ្រាប់បែកដែលបានដាក់បន្ទុកលើទំនាក់ទំនងរវាងមហាអំណាចទាំងពីរចាប់តាំងពីពេលនោះមក។
ពាក់ព័ន្ធនឹងការទម្លាក់គ្រាប់បែកនេះ លោក Xi កាលពីថ្ងៃអង្គារបាននិយាយថា «យើងមិនត្រូវភ្លេចថាកាលពី ២៥ឆ្នាំមុនថ្ងៃនេះ NATO បានទម្លាក់គ្រាប់បែកយ៉ាងបំពានមកលើស្ថានទូតចិននៅយូហ្គោស្លាវី»។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន។ លោក Xi បានបន្ថែមថា «ប្រជាជនចិនឲ្យតម្លៃទៅលើសន្តិភាព ប៉ុន្តែនឹងមិនអនុញ្ញាតឱ្យមានសោកនាដកម្មជាប្រវត្តិសាស្ត្រកើតឡើងម្តងទៀតឡើយ»។
គួររំលឹកថា សម្ព័ន្ធមិត្តយោធាលោកខាងលិចបានចាប់ផ្តើមសង្រ្គាមផ្លូវអាកាសក្នុងខែមីនាឆ្នាំ១៩៩៩ ដើម្បីបង្ខំបុរសខ្លាំងរបស់ស៊ែប៊ី លោក Slobodan Milosevic ឱ្យបញ្ចប់ការវាយប្រហារយ៉ាងឃោរឃៅប្រឆាំងនឹងពួកឧទ្ទាមជនជាតិអាល់បានីក្នុងទីក្រុង កូសូវ៉ូ។
សហរដ្ឋអាមេរិកនៅពេលនោះបានសុំទោស និងបាននិយាយថា ការទម្លាក់គ្រាប់បែកលើស្ថានទូតគឺជាកំហុសមួយដែលបានកើតឡើងដោយសារការស៊ើបការណ៍សម្ងាត់ខុស។ ទីក្រុងវ៉ាស៊ីនតោនបាននិយាយថា គោលដៅដែលបានគ្រោងទុក គឺជាទីស្នាក់ការកណ្តាលរបស់អ្នកនាំចេញអាវុធរដ្ឋស៊ែប៊ី ដែលមានទីតាំងនៅតាមដងផ្លូវតែមួយ ដែលមានចម្ងាយពីរតំបន់នោះ។
“ស្រមៃថានរណាម្នាក់នឹងវាយប្រហារស្ថានទូតអាមេរិកនៅកន្លែងណាមួយជុំវិញពិភពលោកដោយចៃដន្យ។ នេះជាសម្តីរបស់លោក Sven Biscop សាស្ត្រាចារ្យផ្នែកគោលនយោបាយការបរទេស និងសន្តិសុខអឺរ៉ុបនៅសាកលវិទ្យាល័យ Ghent និងវិទ្យាស្ថាន Egmont បាននិយាយថា ប្រតិកម្មនឹងកើតឡើងភ្លាមៗ។
លោកបានបន្ថែមថា៖ «ដូច្នេះសម្រាប់ប្រទេសមួយដូចជាប្រទេសចិន វាក៏ច្បាស់ដែរថានេះជារឿងធំ»។ «ហើយពិតណាស់វាមិនត្រូវបានគេបំភ្លេចចោលទេ»។
បកប្រែ៖ សន្យា