សកម្មជនបក្សប្រឆាំងនៅអាមេរិកលោកសេង រតនាផ្តើមបង្ហាញជំហរនយោបាយបត់បែនដោយបានប្រកាសអំពីគោលជំហរគាំទ្រគម្រោងព្រែកជីហ្វូណនតេជោផ្ទុយពីមេកើយលោក សមរង្ស៊ី ដែលរិះគន់លើគម្រោងនេះ។
លោកសេង រតនាបានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ថា ការគាំទ្រចំពោះគម្រោងនេះ ដេីម្បីកំណេីនសេដ្ឋកិច្ចកម្ពុជានិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ សកម្មជនប្រឆាំងនៅក្រៅប្រទេសរូបនេះ ក៏ពន្លយសារយ៉ាងដូច្នេះថា៖ “ធ្វើនយោបាយអោយចេះបត់បែននិងមេីលកាលៈទេសៈបេីពុំដូច្នោះទេអ្នកនឹងឯកោហើយ”។
ការប្រកាសជំហរមិនឈរខាងលោក សមរង្សីដែលជាមេបក្សរបស់ខ្លួនបែបនេះអាចនឹងឲ្យលោក សមរង្ស៊ីកាន់តែឯកោទៀតហើយ ខណៈអ្នកជំនិត និងមនុស្សសំខាន់ៗ នៅជុំវិញខ្លួនបានចាកចេញពីលោកជិតអស់ទៅហើយ។
ការគាំទ្ររបស់ប្រជាជនខ្មែរទាំងក្នុង និងក្រៅប្រទេសលើគម្រោងព្រែកជីកហ្វូណនតេជោ បានក្លាយជាចរន្តជាតិដ៏សំខាន់មួយក្នុងការពង្រឹងឯកភាព និងសាមគ្គីជាតិជាធ្លុងមួយដ៏រឹងមាំ។
កម្លាំងគាំទ្រនេះ គឺជាការបិទជីពចរប្រឆាំងរបស់លោក សម រង្ស៊ី ហើយធ្វើឲ្យឈ្មោះជាទណ្ឌិតរូបនេះកំពុងឯកោជាខ្លាំង ដែលនាំឱ្យលោកពិបាកគ្រប់គ្រងអារម្មណ៍ខ្លួនឯង និយាយប៉ាតណាប៉ាតណី លែងខ្វល់ខ្វាយពីផលប្រយោជន៍ជាយុទ្ធសាស្ត្ររបស់ជាតិ៕
អត្ថបទ៖ អក្ខរា