ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ប្រាប់ឪពុកម្តាយ អាណាព្យាបាលដែលរង់ចាំលើកទឹកចិត្ត បេក្ខជនដែលកំពុងប្រឡងប្រជែងនៅខាងក្នុងមណ្ឌល ឲ្យទុកចិត្តលើប្រព័ន្ធប្រឡងប្រជែងនេះ ហើយសូមកុំមានការព្រួយបារម្ភលើភាពមិនប្រក្រតីណាមួយជុំវិញការប្រឡង។
ឯកឧត្តម បានលើកឡើងថា “ប្អូនៗ ក្មួយៗ ជាបេក្ខជនដែលមានសមត្ថភាពពិតប្រាកដលើសគេ នឹងទទួលបានជោគជ័យលើការប្រឡងប្រជែងនេះ ហើយនឹងក្លាយជាមន្ត្រីរាជការស៊ីវិលដ៏មានគុណភាពរបស់កម្ពុជា”។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានលើកឡើងបែបនេះ ក្នុងពេលដំណើរការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនអនុវិទ្យាល័យ នៅថ្ងៃទី៥ ឧសភា នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច៕
អត្ថបទ៖ អក្ខរា