បច្ចុប្បន្ន ចលនាបំពុលសង្គមតាមបណ្ដាញសង្គមហ្វេសប៊ុកមានលក្ខណៈផុសផុលជាខ្លាំងខណៈនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាពុំមានសកម្មភាពអ្វីគួរឲ្យកត់សំគាល់និងហាក់មិនខ្វាយខ្វល់។
ថ្មីៗនេះ គេសង្កេតឃើញថា នៅលើបណ្ដាញសង្គមហ្វេសប៊ុក កំពុងមានចលនាប្រឆាំងប្រភេទបន្លែ និងម្ហូបមួយចំនួន ដែលនាំខាតប្រយោជន៍អ្នកដាំនិងកសិផល។
ជុំវិញបញ្ហានេះ អ្នកតាមដានសង្គម បានលើកឡើងថា ជនល្មើសអាចធ្វើសកម្មភាពបំពុលសង្គមតាមបណ្ដាញសង្គមហ្វេសប៊ុកបានគ្រប់ពេលដោយគ្មានទោសដោយសារតែនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាវិទ្យាដែលជានាយកដ្ឋានជំនាញលេីការងារបង្ក្រាបបទល្មើសទាំងនេះ មិនធ្វេីសកម្មភាព។
យ៉ាងណាក៏ដោយ ការបង្ហោះឬចែកចាយ ទោះជាចេតនា ឬអចេតនាក្ដី អាចប្រឈមនឹងច្បាប់នូវរាល់ការផ្សព្វផ្សាយក្លែងបន្លំណាដែលបង្កឱ្យមានភាពចលាចលដល់សង្គម។
អ្នកប្រើប្រាស់បណ្តាញសង្គម គួរជៀសវាងការរកនឹកធ្វេីអ្វីដែលល្ងង់ខ្លៅនាំប៉ះពាល់ផលប្រយោជន៍ជាតិ និងសង្គមហេីយគប្បីយកពេលវេលានិងចំណេះដឹងរបស់ខ្លួន ផ្សព្វផ្សាយតំបន់ទេសចរណ៍ លេីកកម្ពស់ផលិតផលកសិកម្មគ្រប់ប្រភេទ ឬលេីកកម្ពស់តែអ្វីដែលក្រុមអ្នកចូលចិត្តជាដើម។
ទន្ទឹមនឹង អ្នកប្រើប្រាស់បណ្តាញសង្គមទាំងឡាយ មេត្តាកុំចូលរួមចែករំលែកបន្ត ឬចូលរួមតាមចលនាគ្មានបានការនេះដែលនាំឱ្យខាតបង់និងបង្កេីតបញ្ហាផ្សេងៗ៕
អត្ថបទ៖ អក្ខរា