នាដការីរបាំបុរាណ កញ្ញា កូនអាន ទើបតែទំលាក់វិដេអូ Makeup Trend បង្ហាញពីវប្បធម៌ ខ្មែរ នាប៉ុន្មាននេះ ដោយផ្ទុះការចាប់អារម្មណ៍ខ្លាំងពីមហាជន រហូតមានអ្នកចូលស៊ែរយ៉ាងច្រើនកុះករ ។
ដូចមហាជនដឹងស្រាប់ហើយថា ថ្មីៗនេះកំពុងផ្ទុះល្បីខ្លាំងនូវវិដេអូ ឥណ្ឌា Make Up Trend នៅក្នុង Tik Tok រហូតមានបណ្តាប្រទេសផ្សេងៗចាប់អារម្មណ៍ និងចែករំលែក ហើយចុងក្រោយនេះក៏មានសិល្បការិនី ខ្មែរ ជាច្រើន ក៏បានធ្វើវិដេអូបែបនោះដែរ ។
កញ្ញា កូនអាន ដែលជានាដការីរបាំបុរាណ ទើបតែទំលាក់វិដេអូ Make up Trend នាប៉ុន្មាននាទីមុននេះ ដើម្បីបង្ហាញពីវប្បធម៌ ខ្មែរ ក៏កំពុងផ្ទុះការចាប់អារម្មណ៍ផងដែរ ។
កញ្ញា កូនអាន បានទំលាក់វិដេអូ អមដោយសារនៅលើ ហ្វេសប៊ុករបស់ខ្លួនថា « មកតាមសំណូមពរ អរគុណពុកម៉ែបងប្អូនដែលស្រឡាញ់គាំទ្រ និង សូមជួយថែរក្សាសម្បត្តិវប្បធម៌ជាតិ ខ្មែរ » ។
បន្ទាប់ពីកញ្ញា កូនអាន ចេញនូវវិដេអូនេះ ក៏មានសិល្បករជាច្រើនបានស៊ែរ ចែករំលែកវិដេអូនេះតៗគ្នា ។ អ្នកខ្លះទៀតក៏ត្រៀមនឹងចេញវិដេអូបែបនេះក្នុងពេលឆាប់ៗខាងមុខនេះដែរ ៕