បាត់មុខពីឆាកតន្រ្តីជាងពីរឆ្នាំ តារាចម្រៀង សុខ ស្រីនាង ធាត់បែកសាច់ប្លែក រហូតធ្វើឱ្យអ្នកគាំទ្រ មើលនាងសឹងតែមិនស្គាល់ ។
ស្របពេលបង្ហាញមុខជាលើកដំបូងនៅក្នុងកម្មវិធីមង្គលការប្អូនរបស់ខ្លួនកាលពីពេលថ្មីៗនេះ មហាជនចាប់អារម្មណ៍ឃើញថាតារាចម្រៀង សុខ ស្រីនាង ឡើងគីឡូខ្លាំង ប្រើប្រៀបធៀបទៅនិងប៉ុន្មានឆ្នាំមុន គឺខុសប្លែកពីគ្នាឆ្ងាយណាស់ ដូចដឹងស្រាប់ហើយថា តារាចម្រៀង សុខ ស្រីនាង គឺជាស្រីស្អាតដែលមានរូបរាងនិងដងខ្លួនតូចស្រឡូនគួរឱ្យស្រឡាញ់ ។
ទន្ទឹមនិងការបង្ហាញមុខនេះ សុខ ស្រីនាង ត្រូវបានមិត្តភក្តិជាច្រើនចំអែចំអន់ថា សុខ ស្រីនាង ធាត់ ឡើងគីឡូប្លែក ប្រៀបដូចជាអ្នកមានគ្រូសារ និងមានកូនរួចហើយ ។ ចំពោះរឿងនេះ សុខ ស្រីនាង មិនបានខ្វាយខ្វល់ពីសម្តីមិត្តភក្តិ ឬអ្នកនៅជុំវិញខ្លួនឡើយ ផ្ទុយទៅវិញនាងបែរជានិយាយថា សប្បាយចិត្ត ទើបឡើងគីឡូបែបនេះ ។
តារាចម្រៀង សុខ ស្រីនាង បានចាកចេញពីពិភពសិល្បៈជាងពីរឆ្នាំហើយ បន្ទាប់ពីនាងបានសម្រេចចិត្តងាកទៅចាប់អាជីពរកស៊ីជំនួសវិញ ។ មកទល់ពេលនេះ សុខ ស្រីនាង នៅតែពុំទាន់សម្រេចចិត្តវិលត្រឡប់មកវិស័យនេះវិញនៅឡើយទេ ។ បើតាមប្រភពព័ត៌មានស្និទ្ធជាមួយតារាចម្រៀងស្រីរូបនេះបាន បង្ហើបប្រាប់ថា គូស្នេហ៍របស់ សុខ ស្រីនាង មិនអនុញាតិឱ្យនាងវិលចូលសិល្បៈវិញទេ ដោយគេចង់ឱ្យនាងរកស៊ីច្រើនជាងធ្វើការងារសិល្បៈ ពីព្រោះការងារសិល្បៈជួបរឿងអាស្រូវច្រើន ហើយប្រាក់ចំណូលក៏មិនបានច្រើនណាស់ណាដែរ ៕