Teaser MV ចម្រៀង « ខ្មោចដែលស្លាប់ទៅហើយ » របស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ ធ្វើឱ្យមហាជនចាប់អារម្មណ៍ខ្លាំង !

ត្រឹមតែ Teaser MV ចម្រៀង « ខ្មោចដែលស្លាប់ទៅហើយ » របស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ ចេញកាលពីព្រឹកមិញ ទទួលបានការចាប់អារម្មណ៍ពីមហាជនទៅហើយ ចុះទំរាំតែ Full MV ប្រាកដណាស់ថានឹងផ្ទុះខ្លាំងជាក់ជាមិនខាន​ ដោយសារតែក្នុង Full MV ចម្រៀងនេះ មានចំណុចពិសេសៗជាច្រើន ។ 

បើក្បាល Teaser MV ចម្រៀង « ខ្មោចដែលស្លាប់ទៅហើយ » របស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ ភ្លាម យើងចាប់អារម្មណ៍ឃើញថា តួប្រុស និង តួស្រីនៅក្នុង MV ចម្រៀងនេះ ហាក់បីដូចជាកំពុងមានបញ្ហានិងគ្នា ប៉ុន្តែបើចង់ជ្រាបច្បាស់ថា តួប្រុសស្រីនៅក្នុង MV ចម្រៀងរបស់លោក ព្រាប សុវត្ថិ ក្នុងបទចម្រៀងនេះមានសាច់រឿងទាក់ទាញយ៉ាងណាកុំភ្លេចរងចាំទស្សនា Full MV ទាំងអស់គ្នា ។ 

លោក ព្រាប សុវត្ថិ បានផ្លាស់ប្តូររសជាតិថ្មីមួយបែបទៀតក្នុងបទចម្រៀង « ខ្មោចដែលស្លាប់ទៅហើយ » ដែលបទចម្រៀងមួយនេះច្រៀងរៀបរាប់ពីការឈឺចាប់យ៉ាងធ្ងន់ធ្ងរ ។ អ្នកគាំទ្រជាច្រើនកំពុងទន្ទឹងរងចាំទស្សនា Full MV ចម្រៀងមួយបទនេះ ៕