លេចមុខបាតុករស៊ីឈ្នួល ក្នុងបាតុកម្មបក្សកម្លាំងជាតិ ដែលទើបរួចពីបទចោទបាន ២ខែ

សកម្មជនដីធ្លីបឹងកក់ យាយ​ង៉ែត​ឃុន​ហៅយាយម៉ាមី ដែលគេស្គាល់ថាជាស្ត្រី តែងតែតវ៉ារឿងវិវាទដីធ្លីនៅបឹងកក់​កាលពីជាង១០​ឆ្នាំមុន លេចមុខជាថ្មីក្នុងហ្វូងបាតុកម្មគណបក្សកម្លាំងជាតិ នាពេលថ្មីៗនេះ។ យាយ ម៉ាមមី ​ទើបត្រូវបានតុលាការកំពូលសម្រេចឲ្យរួចផុតពីបទចោទប្រកាន់​ កាលពីខែកុម្ភៈកន្លងទៅ។

យាយ​ង៉ែត​ឃុន ត្រូវបានស្គាល់ថា ជាតួអង្គសម្តែងសំខាន់ក្នុងបាតុកម្មតវ៉ាដោយផ្លាស់ប្តូរប្រធានបទថ្មីៗជានិច្ច។ ការស្រែកជេររាជរដ្ឋាភិបាល និងសមត្ថកិច្ច លើកបដា រុញច្រានសមត្ថកិច្ច ធ្វើកាយវិការច្រងេងច្រងាងទ្រហោយំ ផ្តួលខ្លួនដួលសន្លប់ ឬស្រែកទាមទារយុត្តិធម៌ជាដើម ជាជំនាញដែលក្រុមបាតុករអាជីពចាស់វស្សានេះ ទទួលការបណ្តុះបណ្តាលពីអង្គការក្រៅរដ្ឋាភិបាលបរទេសមួយចំនួន។

គួរឲ្យដឹងថា យាយ​ង៉ែត​ឃុន អាយុ​៨​៣​ឆ្នាំ ត្រូវបានតុលាការកំពូលភ្នំពេញ​សម្រេចឲ្យរួចពីបទចោទប្រកាន់ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤។ យាយម៉ាមី រួមនឹងស្ត្រីបឹងកក់​អ្នកស្រី​ឆេង​លាភ​អាយុ​ ៥​៨​ឆ្នាំ​ ត្រូវបានសាលា​ដំបូងរាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍ផ្តន្ទាទោសពីបទគំរាមកំហែងថា នឹងសម្លាប់នៅក្នុងខែមីនា ឆ្នាំ២០១២​ ទៅលើភាគីម្ខាងទៀត​ដែលជាសកម្មជនដូចគ្នា៕

អត្ថបទ៖ អក្ខរា