ក្រោយការរៀបចំពិធីបុណ្យតាមប្រពៃណីជូនស្វាមីលោក ឈួរ ឈុនហួរ ដែលទទួលមរណភាពដោយសារការប្លន់សម្លាស់ លោកស្រី មាស ច័ន្ទដាលីន បានចេញសារយ៉ាងវែងអន្លាយលើបណ្តាញសង្គមហ្វេសប៊ុកផ្ញើជូនដួងប្រលឹងវិញ្ញាណខន្ធស្វាមីជាទីស្រឡាញ។
លោកស្រី មាស ច័ន្ធដាលីន បានសរសេរថា ប្តីសម្លាញ់អូននឹកណាស់ សែនអាណិតប្តីជាទីគោរព, ប្តីជាប្តីល្អ ឳពុកល្អ កូនល្អ ញាិតល្អ សំខាន់ប្តីសម្លាញ់របស់ប្រពន្ធម្នាក់ជាមនុស្សស្មោះត្រង់ជាមួយមនុស្សជុំវិញខ្លួន ចូលចិត្តជួយមនុស្សជុំវិញខ្លួន ពួកយើងទាំងពីរទៅណាមកណាក៏គេគ្រប់គ្នាស្រឡាញ់។
លោកស្រីបន្តថា ពួកយើងទាំងពីរអ្នករស់នៅស្រឡាញ់កេត្តិយសស្រឡាញ់ពាក្យថាជាមនុស្សល្អ ដូឆ្នេះពួកយើងមុននិងធ្វើអ្វីតែងតែគិតមនុស្សជុំវិញខ្លួននិងអោយតម្លៃគេ នេះហើយជាតម្លៃរបស់ពួកយើង។ ហេតុអីទេវត្តាមកបំបែកពួកយើង ពួកយើងសន្យាជាមួយគ្នាថាចាស់ទៅពួកយើងនៅមើលចៅទាំងអស់គ្នា ហេតុអីទៅចោលអូននិងកូន តើអោយអូននិងកូនរស់នៅបែបណាអូនតែងតែនិយាយក្នុងចិត្តនិងនិយាយប្រាប់គេថាការរស់នៅរបស់ខ្ញុំមានភាពកក់ក្តៅណាស់ព្រោះខ្ញុំមានប្តីដ៏ពូកែអាចជួយខ្ញុំបានគ្រប់រឿ ខ្ញុំតែងតែលួចសរសើរខ្លួនឯងថា ខ្ញុំជានារីដែលសំណាង។ ប្តីខ្ញុំអត់សង្ហាដូចគេតែសម្រាប់ខ្ញុំគាត់សង្ហាគ្មានអ្នកណាអាចសង្ហាដូចគាត់សម្រាប់ខ្ញុំ។
លោកស្រីបន្តទៀតថា សូមប្តីសម្លាញ់ទៅអោយបានសុខទៅជាមួយបេះដូងស្មោះរបស់ប្រពន្ធម្នាក់នេះ នឹកនឹកនឹកគ្រប់ពេល ស្រឡាញ់ប្តីណាស់។ នឹកណាស់តើអោយខ្ញុំរស់នៅបែបណាបានបើខួរក្បាលខ្ញុំនឹកតែប្តីខ្ញុំ។ ប្តីសម្លាញ់អើយអាចមកវិញបានទេ អូនរស់ពិបាកជាងស្លាប់ទៀតអាណិតអូនផង៕