សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញវីដេអូភាពស្រស់ស្អាតដ៏គួរឱ្យទាក់ទាញរបស់កម្ពុជា ដែលថតដោយអ្នកជំនាញល្បីឈ្មោះ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញវីដេអូបរិយាអំពីសក្តានុពសេដ្ឋកិច្ច ការអភិវឌ្ឍន៍ ប្រាសាទដ៏អស្ចារ្យ ធនធានធម្មជាតិសំបូរបែប មានភាពស្រស់ស្អាតដ៏គួរឱ្យទាក់ទាញរបស់ប្រទេសកម្ពុជា។

នៅក្នុងវីដេអូប្រមាណជាង ២នាទីដែលផលិតឡើងដោយលោក ឆេង សុភ័ក្រ្ត ហៅ រៀនថត អ្នកជំនាញផ្នែកថតរូបដ៏ល្បីល្បាញ ត្រូវបានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បង្ហោះនៅក្នុងបណ្តាញសង្គមនានារបស់សម្តេចដែលក្នុងវីដេអូនេះបានបរិយាយរូបភាពអំពីវប្បធម៌ ប្រពៃណីទំនៀបទម្លាប់ សាសនា ប្រាសាទ ធនធានធម្មជាតិ សេដ្ឋកិច្ច និងការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា។

ដើម្បីដឹងកាន់តែច្បាស់សូមទស្សនាវីដេអូខាងក្រោម៖