សម្តេចធិបតី ហ៊ុន ម៉ាណែត៖ នាយទាហានជាន់ខ្ពស់ ត្រូវយល់ពីនយោបាយភូមិសាស្ត្រ សេដ្ឋកិច្ច សង្គម និងភាពប្រទាក់ក្រឡាផ្សេងៗ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងថា នាយទាហានជាន់ខ្ពស់ ត្រូវយល់ពីនយោបាយភូមិសាស្ត្រ សេដ្ឋកិច្ច សង្គម និងភាពប្រទាក់ក្រឡាផ្សេងៗ រីឯងនាយទាហានយុទ្ធសាស្ត្រ ជាអ្នករៀបចំផែនការរយៈពេលវែង និងមធ្យម។ ភារកិច្ច៣របស់នាយទាហាន គឺរៀបចំផែនការ បែងចែក ប្រគល់ភារកិច្ច និងដឹកនាំ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងសម្ពោធដាក់ឱ្យប្រើប្រាស់អគារសហសិក្សា អគារស្នាក់នៅ និងអគារអាហារដ្ឋាននៅសាកលវិទ្យាល័យការពារជាតិ ព្រមទាំងសម្ពោធដាក់ឱ្យប្រើប្រាស់អគារនានាហើយនោះ ក៏មានការបិទវគ្គបណ្តុះបណ្តាល និងហ្វឹកហ្វឺនឆ្នាំ២០២៣ និងបើកវគ្គសិក្សាសម្រាប់ឆ្នាំ២០២៤ផ នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤៕