អង្គការសត្វព្រៃនិងរុក្ខជាតិកម្ពុជា និងសហគ្រាស ហ្វីស៊ីងខេត អេកូឡូជីខល អេនធើប្រាយ ខូ អ៊ិល ធី ឌី ក្នុងកិច្ចសហការជាមួយក្រសួងបរិស្ថាន បានចងក្រងនូវរបាយការណ៍សិក្សាស្រាវជ្រាវជាលើកដំបូងស្តីពីជីវៈចម្រុះនៅតំបន់ព្រៃកោងកាងនៃប្រទេសកម្ពុជា ដែលបានរកឃើញនូវប្រភេទសត្វជាច្រើនប្រភេទ ដូចជាសត្វស្វាក្តាមជាប្រភេទជិតផុតពូជ សំពោចធំ ភេរោមច្រមុះ និងខ្លាត្រីជាប្រភេទងាយរងគ្រោះ។
ការសិក្សាស្រាវជ្រាវនេះបានធ្វើឡើងនៅក្នុងដែនជម្រកសត្វព្រៃពាមក្រសោប (២៣.៧៥០ ហិកតា) និងតំបន់រ៉ាមសារកោះកាពិ(១២.០០០ ហិកតា)។
ការរកឃើញនេះផ្តល់ជាចំណេះដឹងមូលដ្ឋានអំពីជីវៈចម្រុះក្នុងតំបន់នោះ ហើយយើងរំពឹងថានឹងអាចរកឃើញប្រភេទសត្វថ្មីៗបន្ថែមទៀតក្នុងការសិក្សាស្រាវជ្រាវនាពេលអនាគត៕