ក្រុមហ៊ុនផ្លូវដែក JRHokkaido បានលក់រថភ្លើងល្បឿនលឿនដែលឈប់នៅតែស្ថានីយធំៗទៅឲ្យប្រទេសកម្ពុជា ចំនួន១១ទូ។ រថភ្លើងទាំងនេះ បានចាប់ផ្តើមដឹកជញ្ជូនទៅកាន់ប្រទេសកម្ពុជាកាលពីថ្ងៃចូលឆ្នាំខ្មែរ ហើយគ្រោងនឹងទៅដល់កម្ពុជានៅចុងខែមេសា ហើយនឹងបង្ហាញខ្លួនជារថភ្លើងទេសចរណ៍ដែលតភ្ជាប់រាជធានីភ្នំពេញជាមួយប្រទេសថៃ ដែលជាប្រទេសជិតខាង។ រថភ្លើងនេះត្រូវបានធ្វើឡើងកាលពី ១៩៧៩ ហើយបានដាក់ឲ្យចូលនិវត្តន៍កាលពីឆ្នាំមុន។
ប្រជាជនជប៉ុនដែលធ្លាប់ប្រើប្រាស់រថភ្លើងនេះជាប្រចាំបានលើកឡើងថា រថភ្លើងដែលខ្លួនធ្លាប់ជិះបានយកទៅប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា ហើយនឹងមានឱកាសជិះម្ដងទៀតបើបានទៅលេងប្រទេសកម្ពុជា។
សូមបញ្ជាក់ថា ថៃបានទិញរថភ្លើងល្បឿនលឿន ដែលត្រូវបានគេឈប់ប្រើតាំងពីឆ្នាំ២០១៦ ដែលរត់ពីក្រុង Sapporo ទៅខេត្ត Aomori ដែលរត់នៅពេលយប់ដែលមានឈ្មោះថា (はまなす ) ហើយបានប្តូរឈ្មោះទៅជា royal blossom ដែលកំពុងដាក់ឲ្យប្រើប្រាស់នៅទីក្រុងបាងកក៕