រយៈពេល ៤ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំខ្មែរ ចាប់ពី១៣-១៦ ខែមេសា ឆ្នាំ២០២៤ សមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀន ៣៤ករណី ឃាត់ខ្លួន ៩០នាក់។ នេះបើតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
តាមរបាយការណ៍ប្រចាំថ្ងៃបានឲ្យដឹងថានៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ មានជនសង្ស័យចំនួន ៣៥ នាក់ (ស្រី ០២នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៣ករណី ទូទាំងប្រទេស។ វត្ថុតាងដែលចាប់យកសរុប រួមមាន ៖ មេតំហ្វេតាមីន(Ice) = ១៥,៦៦ក្រាម និងមេតំហ្វេតាមីន(Wy) = ២,០៦ក្រាម។
រីឯនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤ ជនសង្ស័យចំនួន ២៨នាក់ (ស្រី ០នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៨ករណី ទូទាំងប្រទេស ។ វត្ថុតាងដែលចាប់យកសរុប រួមមាន ៖
មេតំហ្វេតាមីន(Ice) = ១០០៤៩,៦២ក្រាម, មេតំហ្វេតាមីន(Wy) = ៨,២៨ក្រាម, កេតាមីន(Ke) = ៧,២៤ក្រាម។
ចំណែកនៅថ្ងៃទី១៥ ខែមេសា ជនសង្ស័យចំនួន ១៦នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ០៩ករណី ទូទាំងប្រទេស។ វត្ថុតាងដែលចាប់យកសរុប រួមមាន ៖ -មេតំហ្វេតាមីន(Ice) = ៣០,១៥ក្រាម។
សម្រាប់នៅថ្ងៃទី១៦ ខែមេសា ជនសង្ស័យចំនួន ១១នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ០៤ករណី ទូទាំងប្រទេស ។ វត្ថុតាងដែលចាប់យកសរុបរួមមាន ៖ មេតំហ្វេតាមីន(Ice) = ១៥៤,៥៨ក្រាម៕
អត្ថបទ៖ អក្ខរា