សម្តេចតេជោ ហ៊ុន សែន៖ ពិការភ្នែកដោយសារសង្គ្រាម ទើបខិតខំបញ្ចប់សង្គ្រាមនាំមកនូវសន្តិភាព

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៦​ មេសា ដែលត្រូវជាថ្ងៃចុងក្រោយនៃពិធីបុណ្យចូលឆ្នាំថ្មីនេះ បានបង្ហោះសាររំលឹកការឈឺចាប់​នៃការបាត់ង់ប្រស្រីភ្នែកឆ្វេងរបស់សម្តេច​នៅក្នុងសម័យសង្គ្រាមនា ថ្ងៃទី១៦​មេសា ឆ្នាំ១៩៧៥​។ ថ្ងៃទី១៦​មេសា ​១៩៧៥​-១៦មេសា ​២០១៩​នេះ គឺជាខួប​៤៩​ឆ្នាំ​នៃការធ្លាក់ខ្លួនពិការភ្នែកឆ្វេងរបស់លោក។​

តាមរយៈបណ្តាញសង្គមផ្លូវការ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ៖ «ថ្ងៃនេះជាខួបលើកទី៤៩ឆ្នាំនៃថ្ងៃដែលខ្ញុំត្រូវរបួសធ្ងន់រហូតពិការភ្នែកឆ្វេង (16មេសា1975.16មេសា2024)។ ពេលនោះរយៈពេលនេះខ្ញុំកំពុងសន្លប់ និងបន្ទាប់ពីសន្លប់ច្រើនថ្ងៃពេលដឹងខ្លួនទើបខ្ញុំដឹងថាភ្នែកឆ្វេងរបស់ខ្ញុំពិការជាមួយភ្នែកស្តាំមើលឃើញមិនច្បាស់ថែមទៀត។ យុវជនដែលមានអាយុ២៣ឆ្នាំខ្ញុំពិតជាស្តាយស្រណោះកែវភ្នែករបស់ខ្ញុំដែលពិការដោយសារសង្គ្រាម»។

សម្តេចតេជោបានបន្តថា ដោយមូលហេតុនេះហើយទើបសម្តេចខិតខំបញ្ចប់សង្គ្រាមនាំមកនៅសន្តិភាពឯកភាពជាតិឯកភាពទឹកដីបង្កើតនូវការសប្បាយរីករាយជូនប្រជាជនដូចដែលប្រជាជនយើងកំពុងសប្បាយក្នុង​ឱកាស​ចូលឆ្នាំប៉ុន្មានថ្ងៃមកនេះ។ តាមរយៈសំណេរនេះ សម្តេចតេជោអំពាវនាវឲ្យរួមគ្នាការពារសន្តិភាពឲ្យខាងតែបាន៕

អត្ថបទ៖ អក្ខរា