ស្ងាត់ៗ! រដ្ឋមន្រ្តីក្រសួងអប់រំលោក ហង់ ជួនណារ៉ុន រៀនចប់ភាសាចិនកម្រិតខ្ពស់នៅសាលាភូមិន្ទភ្នំពេញ

មិនសរសើរមិនបានមែន និងជាគំរូដ៏ល្អនៅក្នុងវិស័យអប់រំ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា លោក ហង់ ជួនណារ៉ុន ស្ងាត់ៗសម្ងំរៀនភាសាចិនបញ្ចប់ដោយជោគជ័យកម្រិតខ្ពស់នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បើទោះបីលោកមានបេសកកម្មរវល់ដឹកនាំក្រសួងយ៉ាងណាក្តី តែលោកនៅឆ្លៀតឪកាសស្វែងរកចំណេះជំនាញបន្តឥតស្រាក់ស្រាន្ត។

បង្ហោះនៅលើបណ្តាញសង្គមនូវវិញ្ញាបនបត្របញ្ជាក់ការសិក្សាបានដោយជោគជ័យភាសាចិនកម្រិតខ្ពស់អមដោយខ្លឹមសារបញ្ជាក់ពីរង្វាន់លើកទឹកចិត្តបុណ្យចូលឆ្នាំថ្មីរបស់លោក ត្រូវបានអ្នកលេងបណ្តាញសង្គមចូលខាំមិនអបអរសាទររីករាយលជាខ្លាំងនិងសម្តែងការកោតសរសើរលោកក្នុងការបន្តការសិក្សារហូត ដូចពាក្យចាស់លោកថា រៀនច្រើនចេះច្រើន។

យោងតាមវិញ្ញាបនបត្របញ្ជាក់ការសិក្សា លោក ហង់ ជួនណារ៉ុន បានចូលភាសាចិនចាប់ពីខែកក្កដា ឆ្នាំ២០២៣ ដល់ខែមីនា ឆ្នាំ២០២៤ ដែលរៀបចំដោយដេប៉ាតឺម៉ង់ភាសាចិនវិទ្យាស្ថានភាសាបរទេសនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

លោក ហង់ ជួនណារ៉ុន បច្ចប្បន្នជាឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា ដែលបានកាន់តំណែងរដ្ឋមន្រ្តីចំនួន២អាណត្តិមកហើយ ជាបញ្ញវ័ន្តខ្មែរមួយមានចំណេះដឹងខ្ពស់។ ចាប់តាំងពីចូលកាន់តំណែងមក លោកបានអនុវត្តកំណែទម្រង់អប់រំសំខាន់ៗក្នុងប្រទេសកម្ពុជា ដែលរួមមានការលុបបំបាត់អំពើពុករលួយគ្រប់រូបភាពនៅក្នុងកម្មវិធីប្រឡងនានា ពិសេសគឺការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ៕