សាខាមូលនិធិជាតិជំនួយសង្គមខេត្តបាត់ដំបង សហការជាមួយជនបង្គោលថ្នាក់ជាតិ ចុះគាំទ្រក្នុងយុទ្ធនាការចុះឈ្មោះតាមភូមិ សម្រាប់ទទួលផលពីកម្មវិធីជាតិជំនួយង្គមក្នុងកញ្ចប់គ្រួសារ តាមបណ្តាឃុំ សង្កាត់ ដើម្បីធានាថា ការអនុវត្តស្របតាមនីតិវិធី និងធានាថាគ្រួសារមានបណ្ណសមធម៌ បានចុះឈ្មោះទទួលផលពីកម្មវិធីគ្រប់ៗគ្នា ក្នុងខែមេសា ២០២៤នេះ។
រាជរដ្ឋាភិបាលកម្ពុជា បានដាក់ឱ្យអនុវត្តជាផ្លូវការ នូវកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ចាប់ពីខែមេសា ឆ្នាំ២០២៤តទៅ ដេីម្បីបន្តគាំពារដល់គ្រួសារ និងសមាជិកគ្រួសារដែលមានបណ្ណសមធម៌។ ការផ្តល់ការឧបត្ថម្ភ៖ (១) គ្រួសារគោល (២) សមាជិក ដែលមានភាពងាយរងគ្រោះ៖ ជនចាស់ជរាអាយុ៦០ឆ្នាំឡើង, ជនមានពិការភាព, ស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ, សិស្សានុស្សិសសិក្សានៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ, អ្នកផ្ទុកមេរោគអេដស៏ និងជំងឺអេដស៏៕