ជាថ្មីម្តងទៀត សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់គូស្វាមីភរិយា ដែលមានលទ្ធភាពខាងសេដ្ឋកិច្ច គួរមានកូនច្រើនលើសពីកម្រិត ជំនួស (២,១) ដើម្បីចៀសវាងនូវហានិភ័យនាកង្វះកម្លាំង នាពេលអនាគត។ សម្តេចបានថ្លែងថា ឆ្នាំ២០៥០ កម្ពុជា នឹងមានប្រជាជនវ័យក្នុងការធ្វើការច្រើន ប៉ុន្តែប្រជាជនមានវ័យចាស់មានច្រើនបណ្ដើរៗហើយ។
ការលើកឡើងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤ របស់ក្រសួងផែនការ នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤នេះ៕
អត្ថបទ៖ អក្ខរា