ដើម្បីចូលរួមអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ រដ្ឋបាលខេត្តកំពង់ឆ្នាំង ក្រោមគំនិតផ្តួចផ្តើមរបស់ ឯកឧត្តម ស៊ុន សុណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង នឹងរៀបចំសង្ក្រាន្តចំនួន៤ទីតាំងផ្សេងគ្នា រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤។
ឯកឧត្តម ស៊ុន សុណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានបបញ្ជាក់ថា ទីតាំងទី១នៅសួនវិមានឯករាជ្យ ,ទីតាំងទី២នៅសួនច្បារសម្តេចចៅហ្វាវាំង គង់ សំអុល ,ទីតាំងទី៣នៅសួនទឹកឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន, និងទីតាំងទី៤នៅតំបន់ត្រជាក់ក្នុងក្រុងកំពង់ឆ្នាំង។
សង្ក្រាន្ត ទាំង៤ទីតាំងនេះ នឹងមានរៀបចំកម្មវិធីបែបប្រពៃណីជាតិ និងកម្សាន្តសប្បាយជាច្រើនដូចជា ការល្បែងប្រជាប្រិយជាតិ ការប្រគំតន្ត្រី រាំលេងកម្សាន្ត និងមានការជ្រួចនៅពេលរាត្រីផងដែរ។
ឯកឧត្តម ស៊ុន សុណ្ណារិទ្ធិ បានអំពាវនាវនិងអញ្ជើញប្រជាពលរដ្ឋខ្មែរ លោកយាយលោកតា ពុកម៉ែ មាមីង បងប្អូន យុវជនយុវតី កុមារាកុមារី និងមិត្តភក្តិបរទេសជិតឆ្ងាយ ចូលរួមកម្សាន្តសប្បាយនៅសង្ក្រាន្តខេត្តកំពង់ឆ្នាំង ឱ្យបានច្រើនកុះករ ក្រោមម្លប់សន្តិភាពដ៏ត្រជាក់ត្រជុំ ៕