ដើម្បីកុមារកំព្រាបានសិក្សាដូចកុមារដទៃ កញ្ញា លក្ខណ៍ មុនីអានីតា Miss Global Cambodia 2023 ស្ម័គ្រចិត្តធ្វើរឿងនេះដោយមិនខ្វល់ពីប្រាក់កំរៃ !

គួរឱ្យសរសើរកញ្ញា លក្ខណ៍ មុនីអានីតា Miss Global Cambodia 2023ណាស់ នាងមិនត្រឹមតែលះបង់ពេលវេលាផ្ទាល់ខ្លួនដោយមិនខ្វល់ពីប្រាក់កំរៃដើម្បីស្វែងរកថវិការជួយដល់កុមារកំព្រាប៉ុណ្ណោះទេ នាងថែមទាំងបានធ្វើការងារជាច្រើនទៀត ដែលជួយដល់សង្គម រហូតទទួលបានការសរសើរច្រើនពីមហាជន ហើយថ្មីៗនេះនាងថែមទាំងបានក្លាយទៅជាទូតសុឆន្ទៈនអអង្គការលើកស្ទួយប្រជាពលរដ្ឋ ហៅកាត់ថា PIO ផងដែរដើម្បីស្វែងរកជំនួយជួយដល់កុមារកំព្រា ។ 

លក្ខណ៍ មុនីអានីតា បានប្រាប់ថា នាងមានក្តីសុខបំផុតនៅពេលដែលនាងបានជួយដល់ក្មេងៗ ឬកុមារកំព្រា ឱ្យបានសិក្សា និងមានអាហារហូបចុកត្រឹមត្រូវ ពេលដែលនាងឃើញក្មេងៗកំព្រាទាំងអស់ជួបនូវការលំបាក ចិត្តរបស់នាងក៏នៅមិនស្ងប់ដែរ ។ 

នេះមិនមែនជាលើកទីមួយនោះទេ ដែលកញ្ញា លក្ខណ៍ មុនីអានីតា បានចូលរួមជួយការងារសប្បុរសធម៌ កន្លងមកនាងបានជួយការងារនេះច្រើនមកហើយ តាំងពីមុននាងក្លាយទៅជា Miss Global Cambodia 2023មកម្ល៉េះ នាងថែមទាំងបានចំណាយថវិការផ្ទាល់ខ្លួនធ្វើការងារសប្បុរសធម៌ ដោយគ្មានលក្ខខណ្ឌ ។ 

លក្ខណ៍ មុនីអានីតា នឹងប្រើសម្លេងរបស់ខ្លួនដើម្បីស្វែងរកជំនួយជួយដល់កុមារកំព្រានៅអង្គការ PIO បន្ទាប់ពីនាងក្លាយទៅជាទូតសុឆន្ទៈនៅក្នុងអង្គការនេះ ។ លក្ខណ៍ មុនីអានីតា ថែមទាំងបាននិយាយទៀតថា មិនថាជួបនូវការលំបាកបែបណាទេ នាងនឹងពុះពារគ្រប់ឧបសគ្គ ដើម្បីរកជំនួយ មកជួយដល់កុមារកំព្រាទាំងអស់ឱ្យ​បានសិក្សាខ្ពង់ខ្ពស់ដូចជាក្មេងៗដទៃ ។ 

សកម្មភាពរបស់កញ្ញា លក្ខណ៍ មុនីអានីតា បានធ្វើឱ្យមហាជនជាច្រើនមានការពេញចិត្ត ហើយម្នាក់ៗថែមទាំងចូលរួមគាំទ្រ និង ជួយជំរុញផ្តល់ជាកម្លាំងចិត្តដល់រូបនាង ក្នុងការស្វែងរកជំនួយជួយដល់កុមារកំព្រា ៕